ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនបុគ្គលម្នាក់ ប្រើសំណេរខ្លឹមសារ និងប្រើឋាន:ក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល

49

 

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានចេញរបាយការណ៍ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួន បុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណីបានចែករំលែក (share) ព័ត៌មានមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook) ដោយបានសរសេរសំណេរ មានខ្លឹមសារថា “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវ:ជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរ: សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ” ដែលខ្លឹមសារនេះ បានប្រើឋាន:ក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល។
នាយកដ្ឋាន បានសាកសួរ បុគ្គលឈ្មោះ ជា ដូ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយបញ្ជូនសំណុំរឿងទៅតុលាការ តំណាងអយ្យការបានស្តាប់ចម្លើយជនសង្ស័យ ជា ដូ រួចរាល់ ជនសង្ស័យបានសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណ: និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឈ្មោះ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ជានរៈ សាវង្ស ដែលមាន ID៖១០០០៩១៣៣៣៥១៤៩០៧ ចែករំលែក (Share) ព័ត៌មានមួយលើបណ្តាញសង្គមហ្វេសប៊ុក (facebook) ដោយបានសរសេរសំណេរ ដែលមាន ខ្លឹមសារថាៈ “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ មុន នឹងធ្វើជាមេធាវីការពារក្តីឲ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការ កំពូលក្រុងភ្នំពេញ ដោយប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាឃាត់ខ្លួនឈ្មោះ ជា ដូ យកមកសាកសួរ និងចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សូមជម្រាបជូនផងដែរថា៖ ក្រោយពេលទទួលបានសំណុំរឿងខាងលើ ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទ តំណាងអយ្យការបានធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ជា ដូ រួចរាល់ហើយ ជនសង្ស័យ បានសារភាពទទួលស្គាល់កំហុស និងសុខចិត្តសុំទោសជាសាធារណៈ ។

ជា ដូ ក្រោយពីបានបញ្ចប់កិច្ចស៊ើបអង្កេត តំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យឈ្មោះ ត្រឡប់ទៅវិញ ដោយសារតែសកម្មភាពប្រព្រឹត្តរបស់ជនសង្ស័យមិនទាន់បានបង្កើតជាអត្ថិភាពនៃបទល្មើសនៅឡើយបើផ្អែកតាមភស្តុតាង និងការពិនិត្យសំណុំរឿងរបស់តំណាងអយ្យការ ។

តាមលិខិតសុំទោសជាសាធារណៈ នៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៣ ដែលមានស្នាមមេដៃស្ដាំផងនោះ ខ្ញុំបាទឈ្មោះ ជា ដូ កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ ទីលំនៅបច្ចុប្បន្នផ្ទះសំណាក់ML ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្ញុំបាទសុំទោសចំពោះ មហាអយ្យការអមតុលាការកំពូល និងសាធារណជនទាំងអស់កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទបានបង្ហោះសារតាមបណ្តាញសង្គម (Face book) ថា ខ្ញុំ សុំដាក់សំណួរ ទៅខាងមេធាវី ដើមបណ្តឹងថាតើលោកមានវិជ្ជាជីវៈជាមេធាវីទេ. មុននឹងធ្វើមេធាវី ការពារក្តីឲដើមបណ្តឹង លោកមានបាដឹងទេថា សំណុមរឿងនឹងវាយ៉ាងមេចទេ សូមលោកមេធាវី ធ្វើការដោយតម្លៃជាមេធាវីផង, យើងជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ ដែលការបង្ហោះនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ថាប័នមហាអយ្យការអមតុលាការកំពូលយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបាទសុំទោសនូវរាល់កំហុសឆ្គងដែលបានតាំងខ្លួនជាព្រះរាជអាជ្ញាអមតុលាការកំពូល តែខ្ញុំបាទមិនមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ថាប័នមហាអយ្យការអមតុលាការកំពូលទ ដោយសារខ្ញុំបាទសិក្សាបានត្រឹមថ្នាក់ទី៩ ទើបមិនបានគិតវែងឆ្ងាយ ហើយ ខ្ញុំបាទសូមសន្យាថា ឈប់ប្រព្រឹត្តនូវរាល់អំពើខុសឆ្គងនេះតទៅទៀតហើយ និងធ្វើខ្លួនឲ្យក្លាយជា ពលរដ្ឋល្អនៅក្នុងសង្គមជារាងរហូត។
អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនៃមហាអយ្យការអមតុលាការកំពូល និងសាធារណជន ទាំងអស់មេត្តាអត់អោន និងអភ័យទោសដល់ខ្ញុំបាទផង ហើយក៏សូមសាធារណជនទាំងអស់កុំ ប្រព្រឹត្តកំហុសឆ្គងដូចខ្ញុំបាទ៕

អត្ថបទដែលជាប់ទាក់ទង