ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រហែសតែបន្តិច គឺមិនបានតែម្តង ទីបំផុតត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនចោរលួចកាបូបម្នាក់

138

បាត់ដំបង៖ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹក ត្រង់ចំណុចក្រុមទី២ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួច (កាបូប) មួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញា បានធ្វើសកម្មភាពលួច កាបូបស្ពាយ របស់ជនរងគ្រោះ ឈ្មោះ ខាន់ សេកគឹមសាន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅចំណុចកើតហេតុខណ:ដែលជនរងគ្រោះទុកកាបូបនៅលេីប៉ៅអ៉ីខាងមុខតូបលក់ដូរហេីយរូបគាត់ដេីរទៅខាងក្រោយតូបដែលក្នុងកាបូបនោះមាន៖

១-ប្រាក់រៀលចំនួន៤,០០០,០០០រៀល(បួនលានរៀល)
២-ទូរស័ព្ទ័០១គ្រឿង ម៉ាកoppo A4s ពណ៌ខ្មៅ
៣-ខ្សែរកផ្លាកទីន០១ខ្សែរ (០៤ជី)
៤-ខ្សែរកមាស០១ខ្សែរ (០៤ជី)
៥-អត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរចំនួន ០១ សន្លឹក
៦-កាតធនាគារកាណាឌីយ៉ា ០១ សន្លឹក និងកាតធនាគារអេធីអ៉ឹមATM ចំនួន០១សន្លឹក
៦-ប័ណ្ណចាក់វ៉ាសាំងចំនួន ០១សន្លឹក។

ពេលដឹងថាបាត់ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក និងដោយអនុត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកអធិការបានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងនគបាលប៉ុស្តិ៍ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១២និង១៥នាទីថ្ងៃទី១១ខែ កក្កដាឆ្នាំ២០២៣នេះសមត្ថកិច្ចបានកំណត់មុខសញ្ញាណជនសង្ស័យនិងឃាត់ខ្លួនឈ្មោះ ម៉ាប់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកទាល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ស្នាក់នបណ្ដោះអាសន្ន ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោង ឫស្សី ។

ក្នុងពេលសាកសួរសួររូបគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាបូបរបស់ជនរងគ្រោះ(ខាន់ សេកគឹមសាន) ពិតប្រាកដមែន ក្នុងនោះសមត្តកិច្ចបានធ្វើការដកហូតសម្ភារៈខាងលេីនោះយកមកប្រគល់ឱ្យជនរងគ្រោះវិញ ប៉ុន្តែប្រាក់មានតែប្រមាណ០២លានរៀល ដែលខ្លួនយកទៅទិញទូរស័ព្ទ០១គ្រឿងម៉ាកIPhone Xsចំនួន០១គ្រឿងនិងផាវឺបែងPowerbang ចំនួន១ហេីយគ្រឿងខ្សែកមាសនិងប្លាទីនមិនឃេីញទេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង