ផ្លូវគមនាគមន៍ នៅកម្ពុជា កសាងបានច្រើនបំផុតសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ នឹងជាសមិទ្ធផលជូន ពលរដ្ឋប្រើប្រាស់
ភ្នំពេញ ៖ ឈ្វេងយល់ពីគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ផ្លូវជាតិលេខ៥– ប្រវែងផ្លូវ៖ ៣៦៦គីឡូម៉ែត្រ – ឆ្លងកាត់ខេត្ត៖ កាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ – ចំណុចចាប់ផ្ដើម៖ ពីព្រែកក្តាម – ចំណុចបញ្ចប់៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
– ផ្លូវបែងចែកចេញជា ៣កំណាត់៖
កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)
– បើកការដ្ឋានសាងសង់៖ ២៦/មីនា/២០១៨ – បញ្ចប់ការសាងសង់៖១០/មករា/២០២២ – រយៈពេលសាងសង់៖ ៥៥ខែ
– ប្រភេទផ្លូវ៖ បេតុងកៅស៊ូ (AC)
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV – ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។
គម្រោងធ្វើឲ្យប្រសើរឡើង ជាផ្លូវអាស៊ានហាយវេលេខ១ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕
សំរិត