ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា

86

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី
ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០១ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំ ទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញតាមតម្រាយផ្លូវដូចខាងក្រោម៖
គណបក្សយុវជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅផ្លូវលំទល់មុខវិទ្យាល័យកំបូល ស្ថិតនៅ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ដោយមានអ្នកចូលរួមចំនួន ១០០នាក់ បន្ទាប់មកនៅវេលាម៉ោង ១៤:០០នាទី ក្បួននឹងហែចេញពីទីតាំងមុខវិទ្យាល័យកំបូល រួចបត់ស្តាំចូលផ្លូវជាតិលេខ៤ បន្តដំណើរតាម ផ្លូវជាតិលេខ៤ រហូតដល់ផ្លូវលំភូមិគល់ បត់ស្តាំឆ្ពោះទៅសាលាខណ្ឌកំបូល បន្ទាប់មកបត់ឆ្វេងតាមផ្លូវបេតុង រួចបត់ស្តាំចូលផ្លូវជាតិលេខ៤២ បន្តត្រង់ឆ្ពោះទៅដល់ផ្លូវលំភូមិបឹងខ្ញុំ បត់ស្តាំត្រង់ឆ្ពោះទៅផ្លូវទំនប់កប់ស្រូវ រួចបន្តដំណើរបត់ស្តាំចូលផ្លូវជាតិលេខ៤ ឆ្ពោះទៅទីតាំងមុខវិទ្យាល័យកំបូលវិញ ដើម្បីរំសាយ។

ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែល គណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:០០នាទី រហូត ដល់ការដង្ហែក្បួនបានបញ្ចប់។

អត្ថបទដែលជាប់ទាក់ទង