ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមជា សុផារ៉ា និងឯកឧត្តមឃួង ស្រេង អញ្ជើញពិនិត្យទីតាំង សម្ភោធវិមានរំលឹកអ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោក លើកទី១

66

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣កក្កដា ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី នគរ រូបនីយ៏កម្មនិងសំណង់,ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន អញ្ជើញទៅពិនិត្យមើលទីតាំងដើម្បីត្រៀមសម្ពោធ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុង សង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

ពិធីសម្ភោធវិមានរំលឹកដល់អ្នកដែលបានទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១នេះ នឹងត្រូវធ្វើឡើងនាព្រឹកថ្ងៃទី១៤ កក្កដាឆ្នាំ២០២៣ស្ថិតនៅលើឧទ្យាន ឡេអូប៉ូលសេដា សេន ហ្គ័រ (មុខសួនច្បារស្ថានទូតបារាំង)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញដែល នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណា ចក្រកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើព្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជ ធានីភ្នំពេញ បានជូនដំណឹងពីការចរាចរជាបណ្តុះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៨៤ដល់រង្វង់មូលមូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុងនិងជំវិញទីតាំងប្រារព្ធ ពិធីចាប់ពីម៉ោង ០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ
មេត្តាជ្រាបយោគយល់អាធ្យាស្រ័យ
និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាម កាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយះពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានី ភ្នំពេញនឹងបើកចរាចរណ៍ជាធម្មតាវិញ៕

អត្ថបទដែលជាប់ទាក់ទង