ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា៖ ឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅ ប្រទេស មានបរិមាណជិត ៤លានតោន

78

ភ្នំពេញ៖ កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិមានបរិមាណសរុប៣៩០១ ២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១២២៦៤០០តោន និងកសិផល ក្រៅពីស្រូវ-អង្ករចំនួន២៣៤៥ ១៨០.៧៧តោន ទៅកាន់ទិសដៅ៦៧ប្រទេស។

របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃនេះថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលចំនួន២ ៤០១៦៩២២៦៤.៨២ដុល្លារ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវមានចំនួន៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការ នាំចេញ កសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ។

ការនាំចេញកសិផលក្នុងឆមាសទី១ ឆ្នាំ២០២៣ មានការថយចុះចំនួន ២២.៥២ភាគរយ នេះដោយសារតែ៖ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ ប្រភេទថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម។ កំណើននៃការស្រូបទាញយកវត្ថុធាតុដើម ក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃ ការស្រូបយកផលិតផលស្រស់មកកែច្នៃ។ ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយ សារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុ នាំឱ្យប៉ះពាល់ ដល់ទិន្នផល និងគុណភាពនៃដំណាំ។ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រ ភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង