ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍ជាតិបោះឆ្នោត២០២៣ ជិត១ម៉ឺននាក់ អ្នកសង្កេតការណ៍ អន្តរជាតិ៨៣នាក់ មកពី១៣ប្រទេស

127

ភ្នំពេញ៖សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត១ម៉ឺននាក់ និងអ្នកសង្កេតការ ណ៍អន្តរជាតិ៨៣នាក់មកពី១៣ប្រទេស ព្រមទាំងកំពុងពិនិត្យសម្រេច ទទួលស្គាល់អ្នកសង្កេ តការណ៍អន្តរជាតិ១២៦នាក់ទៀត។ ឯកឧតម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គជប) បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣បានទទួលស្គាល់អ្នកសង្កេតការណ៍ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាមកពី១៣៤អង្កការសមាគមន៍ ដែលបានដាក់អ្នកសង្កេតការ ណ៍សរុប ចំនួន៨ ៩៥៦២នាក់(ស្រី៥២៦៥២នាក់)។

ឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងថាចំពោះអ្នកសង្កេតការាណ៍អន្តរជាតិគិតមកដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣គ.ជ.បបានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍អន្តរជាតិមកពី១៣ប្រទេស បានដាក់អ្នកសង្កេតការណ៍ចំនួន៨៣នាក់ ។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានឲ្យដឹងថាគ.ជ.បបានកំពុងពិនិត្យសម្រេចលើកអ្នកសង្កេតការណ៍អន្តរជាតិអន្តរជាតិចំនួន១៧អង្កការ សមាគមន៍អន្តរជាតិទៀត។ ក្នុងចំណោម ១៧អង្កការសមាគមន៍នេះបានដាក់អ្នកសង្កេតការណ៍ ចំនួន១២៦នាក់។ ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតវិញឯកឧត្តមបានឲ្យដឹងថាដំណើរការឃោសនាបោះឆ្នោតរយៈពេលជាង១០ថ្ងៃមកនេះបានដំណើរការប្រព្រឹត្តិទៅដោយសន្តិសុខសុវត្ថិភាព ល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ គណបក្សនយោបាយ១៨ ដែលបានចុះបញ្ជី ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតបានធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួនតាមរូបភាពផ្សេងៗគ្នា។

ឯកឧត្តមបញ្ជាក់ថា៖«ខ្ញុំក៏ចង់បញ្ជាក់ថាសកម្មភាពផ្សេងៗពីការឃោសនានោះមានចែងក្នុងមាត្រា៦៨នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគណបក្សនយោបាយ ដែលបានហែរក្បូនឃោសនានៅថ្ងៃទី១៦ខែកក្កដាមានចំនួន៧គណបក្ស»។ ឯកឧត្តមអ្នកនាំពាក្យក៏បានឲ្យដឹងចំពោះបណ្តឹងក្នុងពេលឃោសនា បោះឆ្នោតវិញ បើកគិតត្រឹមថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៣គ.ជ.ប បានទទួលរបាយការណ៍ពី ការដាក់ពាក្យប ណ្តឹងចំនួន១១បណ្តឹង។ បណ្តឹងទាំងនោះបានប្តឹងពីករណីពាក់ ព័ន្ធនឹងការរើសអើងពូជសាសន៍ បណ្តឹងពាក់ព័ន្ធនឹងជនអនាមិក ដែលយកស្លាកគណបក្សន យោបាយ មួយទៅបិទលើថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា។

និងប្រភេទបណ្តឹងចំនួន៩ទៀតមាននៅរាជធានភ្នំពេញ និងបណ្តឹងនៅខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំសរុប បណ្តឹងទាំង៩ក្នុងរាជធានី ខេត្តនេះគឺជាការរំលោភលើមាត្រា១៤២ថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រដែលជនប្រព្រឹត្តិល្មើសនេះបានបង្ហោះសារញុះញង់ប្រជាពលរដ្ឋឲ្យបំផ្លាញសន្លឹកឆ្នោតនៅពេលចេញទៅបោះឆ្នោត។ ឯកឧត្តមបានបញ្ជាក់ថា៖«ការបង្ហោះសារដើម្បីឲ្យប្រជាពលរដ្ឋក្នុងន័យញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើសដែលមានចែងក្នុងមាត្រា១៤២ថ្មី ដែលជនប្រព្រឹត្តិត្រូវ ពិន័យជា ប្រាក់ពី៥លានរៀល ទៅ២០លានរៀន រូមជាមួយនឹងការលុប ឈ្មោះចេញពីបញ្ជីឈ្មោះ បោះ ឆ្នោត ឬការដកបេក្ខភាពឈរឈ្មោះបោះឆ្នោត ឬការដកសិទ្ធិបោះឆ្នោត យ៉ាងតិច៥ឆ្នាំ»។

សូមជម្រាបសម្រាប់ការរិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភានៅទូទាំងរាជធានីខេត្ត ២៥មានការិយាល័យសរុប២៣៧៨៩។ ចំណែកអ្នកដែលមាន ឈ្មោះក្នុងបញ្ជីូកបោះឆ្នោតប្រមាណជាង៩លាន៧សែននាក់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង