ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងសាំងនៅកម្ពុជា ថ្ងៃទី២១ដល់៣១ កក្កដា សាំងធម្មតា ១លីត្រ៤.១៥០រៀល

108

 

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១កក្ដដានេះថា៖ ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ និងចុះតម្លៃបន្ដិច ។

យោងប្រកាសអន្តរក្រសួងលេខ០៨៣ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា យោងលើការព្រមព្រៀង លើរូបមន្តកំណត់ តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់៣១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវលក់៤, ៤១៨រៀល/លីត សម្រាប់សាំងធម្មតា EA92 និង ៤.២៦៨ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO 50ppm ។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែក ចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣១ ខែកក្កដា ឆ្នាំ២០២៣ នឹងចុះមក៤.១៥០រៀល/លីត សម្រាប់សាំងធម្មតា EA92 និង៤.០០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង