ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់លោតពីលើស្ពានអាកាសឫស្សីកែវ រងរបួសធ្ងន់

146

 

ភ្នំពេញ ៖ បុរសម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេ ស្រាប់តែដើរទៅលើស្ពានឬស្សីកែវ រួចលោតចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីពេទ្យកាល់ម៉ែតដឹកទៅសង្រ្គោះនៅវេលាម៉ោង ១២និង២០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះ បានដើឡើងទៅលើស្ពានឫស្សីកែវ ខណៈពេលដើមកដល់កន្លែងកើតហេតុ បានឈោងទៅចាប់បង្កាន់ដៃស្ពាន បម្រុងនឹងលោតទៅក្រោមភ្លាមនោះដែរ ក៏បានបុរស២នាក់ បានមកជួយឃាត់ចាប់ទម្លាក់មកកក្រោមវិញ តែទោះជាបុរស២នាក់នោះ ខំជួយនិយាយលួងលោមយ៉ាងណា ក៏បុរសរងគ្រោះរូបនោះបានរើបម្រាស់ រួចក៏រត់ទៅលោតទម្លាក់ខ្លួនចុះមក្រោមស្ពានតែម្តងទៀត បានសម្រេចហើយភាមនោះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលពីពលរដ្ឋឆ្លងកាត់ ឈប់ជួយទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកទៅសង្រ្គោះភ្លាមៗផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រងចាំគ្រួសារមកទទួលតាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង