ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបញ្ចូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគ សម្រាប់អាណត្តិ ១០ឆ្នាំបន្ត

105

 

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគ សម្រាប់អាណត្តិ ១០ឆ្នាំបន្ត គិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។

យោងតាមសំណូមពររបស់អាជីវករលក់ដូរនៅផ្សារដើមគសំណើសុំបង់ថ្លៃអាណត្តិ ដោយ
រក្សាតម្លៃចាស់កាលពីឆ្នាំ២០១១ (១០ឆ្នាំមុន) និងសុំបន្តសុពលភាពប័ណ្ណថ្មីរហូតដល់ឆ្នាំ២០៣១ (ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១) រដ្ឋបាលរាជធានីភ្នំពេញសូម ឯកភាពតាមសំណូមពរ។

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ឱ្យបាន ជ្រាបថា ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញឱ្យបានល្អប្រសើរថែមទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមធ្វើការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគ សម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។

ទន្ទឹមនឹងនេះ គណៈកម្មការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នឹងចាប់ផ្ដើមធ្វើការទទួលប្រាក់ ពីបងប្អូនអាជីវករចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ រៀង រាល់ម៉ោងធ្វើការនៅទីស្នាក់ការគណៈកម្មការផ្សារដើមគ តាមរយៈគណនីលេខ ០០១០០០១៤៩៤៨៦៧ នៅធនាគារកាណាឌីយ៉ា ក.អ អ និងសូមយកប័ណ្ណកាន់កាប់តូប ស្តង់ ចាស់ដែលអស់សុពលភាពមក ប្តូរយកប័ណ្ណកាន់កាប់តួបស្តង់ថ្មី។
ករណីហួសកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញចាត់ទុកថា បងប្អូនអាជីវករបោះបង់សិទ្ធិកាន់កាប់តូប ស្តង់ របស់ខ្លួនដែលកំពុងប្រកបអាជីវកម្មបច្ចុប្បន្ន។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនអាជីវករទាំងអស់ចូលរួមបង់ចំណូលថ្លៃជួល តូប ស្តង់ ស្របតាមសំណូមពររបស់ខ្លួន ដើម្បីច្រលំរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យបាន រីកចម្រើនថែមទៀតតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង