ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី

140

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមសហការអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង