ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនម្នាក់ បាញ់សម្លាប់ខ្លួនក្នុងរថយន្

92

កណ្ដាល ៖ ករណីអត្តឃាត បានកើតឡើងការពីរវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំនុចដីចំការរបស់ឈ្មោះហេងរ៉ាវីស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះYEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាកំណីត២២ មករា ២០០១ ជនជាតិចិន ស្នាក់នៅសណ្ឋាគារត្រានីការភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងចាប់យក ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។

សភាពរឿងហេតុ នៅថ្ងៃទី២៧ កក្កដា ២០២៣វេលាម៉ោង០២.៣០នាទីបានទៅផឹកស៊ីនៅហាងបេនសរ័ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត៣.០០នាទីក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញលុះដល់ម៉ោង០៦.០៧នាទីជនរងគ្រោះបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់។

លុះដល់ម៉ោង០៨.០០នាទីថ្ងៃដដែលក៏ប្រទះឃើញជនរងគ្រោះបាញ់សម្លាប់ខ្លួនស្លាប់ក្នុងរថយន្ត ស្ថិតនៅដីចំការរបស់ឈ្មោះហេងរ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។

លទ្ធផលពិនិត្យសាកសពរបស់ជំនាញការិយាល័យបច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ៍ ដូចខាងក្រោម ១.ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើង អត្តឃាត។
បច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង