អាជ្ញាធផ្អាកការធ្វើដំណើរ ទៅមកជាបណ្តោះអាសន្ន ចំពោះរថយន្តតូច ធំ នៅចន្លោះគីឡូម៉ែត្រលេខ 115-116 ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀងបានហក់ឡើង
(ព្រះសីហនុ)៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានហក់ឡើងដល់កម្ពស់ ៦,៥០ ប្រាំមួយម៉ែត្រហាសិប ពីបាតស្ទឹង កំពស់លើផ្លូវជាតិ ៦,៨០ ប្រាំមួយតឹកចុចប៉ែតសិប ហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល៤១០ម៉ែត្រ។
នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សាលា លោក សឹម សុខរិទ្ធ បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ វេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ លោកបានបន្តឲ្យដឹងទៀតថា សភាពទឹកអាចបន្តនឹងឡើងបន្តទៀតដោយសាអាកាសធាតុកំពុងធ្លាក់ភ្លៀងតិចៗ។
លោកបានបញ្ជាក់ថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលើផ្លូវជាតិខាងលើនេះពុំបណ្តាលអោយមានផលប៉ះពាល់ ឬខូចខាតដល់សំភារៈរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកំម្លាំង អហ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាល នៃគណះអភិបាលស្រុកកំពង់សីលា ចុះគោលដៅជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការបន្ត។
ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤នៅចំណុចស្ពានស្ទឹងសំរោង បិតទាំងរថយន្តតូច ធំផ្អាកធ្វើដំណើរទៅមកជាបណ្តោះអាសន្ន៕