យុវតីពីររូបបាត់ខ្លួន ពេលធ្វើដំណើរកំសាន្តទៅបោះតង់នៅទឹកធ្លាក់ឪម៉ាល់ តែជាអកុសលមេឃភ្លៀង នឹងមានខ្យល់ខ្លាំង បក់បោកចំតង់របស់ពួកគាត់ បណ្ដាលអោយធ្លាក់ចូលក្នុងជ្រោះ
កំពត ៖ នារីវ័យក្មេង២នាក់ បានស្លាប់ពេលបោះតង់នៅទឹកធ្លាក់ឪម៉ាល់ ជាអកុសលមេឃភ្លៀងនឹងមានខ្យល់ខ្លាំង បានបក់បោកចំតង់របស់ពួកគាត់ បណ្ដាលឲ្យធ្លាក់ចូលក្នុងជ្រោះ ខេត្តកំពត នៅថ្ងៃទី២៩កក្កដា ២០២៣។
សូមចូលរួមសោកស្ដាយ យុវតីពីររូបបានបាត់បាត់ខ្លួនក្រោយ ពួកគេបានធ្វើដំណើរកំសាន្តទៅបោះតង់នៅទឹកធ្លាក់ឪម៉ាល់ តែជាអកុសលមេឃភ្លៀង នឹងមានខ្យល់ខ្លាំងបានបក់បោកចំតង់ របស់ពួកគាត់បណ្ដាលឲ្យធ្លាក់ចូលក្នុងជ្រោះតែម្តង ។
បើតាមសេចក្តីរាយការណ៍បឋម មកដល់ម៉ោងនេះពួកគាត់បានស្លាប់ហើយ ដោយរកឃើញសាកសពនៅជាប់ក្នុងតង់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចចុះជួយសង្គ្រោះបងប្អូន ដែលទៅបោះតង់នៅទឹកជ្រោះឱមាល់ នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៣៕