ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ អំពាវនាវដល់ប្រជាជន ក្នុងសហគមន៍ ទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឲ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃទៀត

88

ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន សូមអំពាវនាវ ដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឲ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមកចូលរួមក្នុងសកម្មភាពអភិរក្សឲ្យកាន់តែសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ការលក់ ទិញបរិភោគសាច់សត្វព្រៃ ដើម្បីយើងរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វខុសច្បាប់នៅកម្ពុជា ហើយរួមគ្នាជំរុញការអភិរក្សធន ធានសត្វព្រៃ និងជីវៈចម្រុះឲ្យបានកាន់តែប្រសើរសម្រាប់ពង្រឹងវិស័យអេកូទេសចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យរុងរឿងថែមទៀត។ លោកបានអំពាវនាវបែបនេះ កាលពីថ្ងៃទី៣១ កក្ដដា ២០២៣ ក្នុងថេកផ្លូវការរបស់ក្រសួងបរិស្ថាន ។

លោកបានបន្ដថា៖ លោកក៏សូមអគុណចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយនឹងអង្គការដៃគូពាក់ព័ន្ធនានាក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយអង្គការ WWF ក្នុងការគ្រប់គ្រងដែនជម្រកសត្វសំបូរនេះ។ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

របកគំហើញថ្មីនាពេលនេះនាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វស្លាបទាំងក្នុងតំបន់ការពារ និងជម្រកធម្មជាតិផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរនៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានកត់ត្រាចំនួនសត្វក្រៀលសរុប ចំនួន ១៥៦ ក្បាល ក្នុងក្របខ័ណ្ឌនៃជំរឿនសត្វនេះតាមបណ្តាតំបន់ទីជម្រកសំខាន់ៗនៅទូទាំងប្រទេស ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មនៅកម្ពុជា បានមានប្រសាសន៍ថា« ប្រទេសកម្ពុជានៅមានវត្តមានសត្វក្រៀលក្នុងទីជម្រកធម្មជាតិក្នុងចំនួនមួយគួរអោយកត់សំគាល់ ប៉ុន្តែសត្វនេះកំពុងប្រឈមនិងកត្តាគំរាមកំហែងជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់។

ឈ្លាតក្នុងឳកាសនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ខមន្ត្រីក្រសួងបរិស្ថានដែលបានបង្កើតក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជាដើម្បីគាលគរធនធានក្នុងការអនុវត្តផែនការអភិរក្សសត្វក្រៀលរយះពេល១០ឆ្នាំ(២០២០–២០៣០)នៅកម្ពុជា។»«យើងសង្ឃឹមថាតាមរយះការខិតខំប្រឹងប្រែរបស់ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាននិងមានការចូលរួមពីរដ្ឋបាលព្រៃឈើនិងអង្គការសំខាន់ៗមួយចំនួនដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការដីសើមនិងសត្វស្លាបទឹក(WWT), អង្គការមូលនិធិសលកសម្រាប់អភិរក្សធម្មជាតិ (WWF), មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) កត្តាគំរាមកំហែងដស់សត្វក្រៀលដែលបានចែងក្នុងផែនការ១០ឆ្នាំនិងត្រូវបានដោះស្រាយ សត្វក្រៀលយើងនិងបន្តកើនឡើងវិញ»៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង