ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុក បណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់

180

 

ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ មួយបានកើតឡើង ដោយបុរសម្នាក់ រួមនិងក្មេងស្រីម្នាក់ទៀត បើកបរម៉ូតូបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿងទៀត បើកបរដោយយុវជនម្នាក់ បុកបណ្ដាលឱ្យរងរបួសទាំងសងខាង ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ០៥ នាទីព្រឹក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតលើផ្លូវកៅស៊ូ ៣១៣ ភូមិតាគោក ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

នៅវេលា និងទីតាំងកើតហេតុខាងលើ ឈ្មោះ ឌុង ទន់ ភេទប្រុស អាយុ ៣៥ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិតាគោក ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ONG202 1.210 បើកបរពីកើតទៅលិច រួមដំណើរដោយឈ្មោះ មូល លីដា ភេទស្រី អាយុ ៦ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិតាគោក ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿងទៀត ដែលជិះបញ្ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម ពណ៌ក្រហម សេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ0020ព្រៃវែង 1I-7412 បើកបរពីលិចទៅកើត បើកបរដោយឈ្មោះ ធី ថេន ភេទប្រុស អាយុ ១៧ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិចាន់រ៉ា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បុកបណ្ដាលដួលបោកនឹងថ្នល់ រងរបួសទាំងសងខាងតែម្ដង ។

បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរបង្អែកខេត្តព្រៃវែង ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅកោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង