ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន បង្ហាញលទ្ធផលគណបក្សប្រជាជន ១២០អាសនៈ និងគណបក្សហ្វ៊ុន ស៊ិនប៉ិច ៥អាសនៈ

67

 

 

ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន បបង្ហាញលទ្ធផលគណបក្សប្រជាជន ១២០អាសនៈ និងគណបក្សហ្វ៊ុន ស៊ិនប៉ិច ៥អាសនៈ ជាលទ្ធផលបណ្តោះអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា មានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជាបាន១២០ អាសនៈ និងគណបក្សហ្វ៊ុន ស៊ុនប៉ិចទទួល បាន៥អាសនៈក្នុងចំ ណោមអាសនៈទាំងអស់១២៥អាសនៈនៅក្នុងសភា។

យោងតាមតារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតចេញផ្សាយជាផ្លូវការនៅថ្ងៃទី១សីហា ឆ្នាំ២០២៣បានឲ្យថាគណបក្សប្រជាជ នកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦. ៣៩៨. ៣១១សំឡេង និងគណបក្សហ៊្វុន ស៊ិនប៉ិចទទួលបានសំឡេងគាំទ្រចំនួន ៧១៦ .៤៩០សំឡេង។ គ.ជ.បបានលើកឡើងថាយោងតាមការគណនាក្រៅផ្លូវការ គណបក្សប្រជា ជនកម្ពុជាទទួលបានអាសនៈចំនួន ១២០ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានអាសនៈចំនួន ៥ (ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១, កំពង់ចាម ១។

តាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.បបានឲ្យដឹងថា៖ ក្រៅពីគណបក្សនយោបាយទាំងពីរខាងលើមានគណបក្សនយោបាយផ្សេងទៀតក៏បានទទួលសម្លេងគាំទ្រពីម្ចាស់ឆ្នោតដែរ ដូចជា៖ គណបក្សខ្មែររួបរួមជាតិទទួលបាន១៣៤.២៨៥សម្លេង ,គណបក្សធម្មាធិបតេយ្យ ទទួល បាន៨៤.០៣០ សម្លេង ,គណបក្សយុវជនកម្ពុជាទទួលលបាន៩៧.៤១២សម្លេង ,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលបាន២០.២១០សម្លេង ,គណបក្សខ្មែរតែមួយ ទទទួលបាន៣៦.៥២៦សម្លេង គណបក្សសញ្ជាតិកម្ពុជាទទួលបាន២៣.១៩៧សម្លេង គណបក្សកម្លាំងប្រជាធិបតេយ្យ១៣.៧០៤សម្លេង គណបក្សកសិករទទួលបាន ១២.៧៨៦ សម្លេង គណបក្សស្ត្រីដើម្បីស្ត្រីទទួលបាន២២.៨៤៣សម្លេង គណបក្សខ្មែរឈប់ក្រទទួ លបាន៤០.០៩៦សម្លេង គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន៣៥.៤១៦សម្លេង គណបក្សបំណងពលរដ្ឋទទួលបាន១៣.៨៣១សម្លេង គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចទទួល បាន២៦.០៩៣សម្លេង គណបក្សឯកភាពជាតិខ្មែរទទួលបាន ២៥.២៦១ សម្លេង គណបក្សអភិរក្សទទួលបាន២០.៩៦៨សម្លេង គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន៥២.៨១៧សម្លេង។ ជាមួយគ្នានោះដែរគ.ជ.បបានឲ្យដឹងសន្លឹកឆ្នោតបានការសរុប៧.៧៧៤.២៧៦សន្លឹក សន្លឹកឆ្នោតមិនបានការសរុប៤៤០.១៥៤ និងសន្លឹកឆ្នោតនៅក្នុងហិបឆ្នោតចំ នួន៨.២១៤.៤៣០សន្លឹក៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង