ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ជូនដំណឹង ស្តីពី តម្លៃប្រេងឥន្ធនៈលក់នៅកម្ពុជា ចាប់ថ្ងៃទី១ ដល់១០ សីហា ២០២៣ តម្លៃប្រេង សាំងធម្មតា,៤.៥៥០៛(ឡើងថ្លៃ៤០០៛) ម៉ាស៊ូត=៤.៤៥០៛(ឡើងថ្លៃ ៤៥០៛)

151

ភ្នំពេញ៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ- យោងប្រកាសអន្តរក្រសួងលេខ០០៨ ៣ពណ. អវឯប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា- យោងលើការព្រម ព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា – យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ ២០២៣ នឹងត្រូវលក់ ៤.៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៧១៨ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO S0ppm។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦,៥ សេនដុល្លារ/លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ នឹងចុះមក៤.៥៥០រៀល/លីត្រ សម្រាប់ សាំងធម្មតាEA92និង៤.៤៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S(ppm ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង