ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ ឃុំខ្លួនជនត្រូវចោទ២នាក់ ដែលញុះញង់បង្កឲ្យមានភាពវឹកវរនិងប្រមាថ ដល់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

65

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បាន ចេញដីកាឃុំខ្លួន ជនត្រូវចោទ ២នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។

ជនត្រូវចោទទាំង២នាក់ រួមមាន៖ ទី១ )ឈ្មោះ ឌី សូរនាត ភេទស្រី អាយុ៣៩ឆ្នាំ អតីតបុគ្គលិកធនាគារភ្នំពេញ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបាននិយាយធ្វើឲ្យប៉ះពាល់ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយស្រ្តីរូបនេះតាំងខ្លួនជាព្រះម៉ែគង្គា បង្កើតភពផែនដី ។ ទី២) ឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ រោងចក្រ TOP SUMMIT GARMENT ។ ជននេះបានកាត់តរូប និងសំឡេងសម្តេចតេជោ ហ៊ុន សែន ខុសពីការពិតនាំឲ្យមានយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ៕

អត្ថបទដែលជាប់ទាក់ទង