ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក បណ្ឌិត ញឹម វណ្ណដា និងលោកស្រី នាំយកទៀនវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៦វត្ត ស្ថិតក្នុង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង

167

 

ព្រៃវែង៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីប្រគេនទៀនវស្សាតាមបណ្តាវត្តនានា លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកស្រី រួមជាមួយ និងក្រុមគ្រួសារ រួមជាមួយពុទ្ធិបរិស័ទជិតឆ្ងាយបានអញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅទីអារាមវត្ត សង្កែរ ភូមិបាយ៉ាប ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី០២ខែសីហា ឆ្នាំ២០២៣ ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ។

ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃនាឱកាសនេះ គឺដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។ សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើក លែងតែមាន ភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុង រយៈពេល ៧ ថ្ងៃ។ បុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ក្រៅពីប្រគេនទៀនវស្សា១២គូ និងគ្រឿងឧបភោគ រួចមក លោក ទេសរដ្ឋមន្រ្តី ញឹម វណ្ណ ដា និងលោកស្រី និងក្រុមគ្រួសារ បានប្រគេនបច្ច័យចំនួន៤០ម៉ឺនរៀល ដល់ព្រះ ចៅ អធិការ វត្តសង្កែរ នារដូវ ចូល ព្រះ វស្សា, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៦វត្ត ក្នុង១វត្ត ៣០ មុឺនរៀល គណៈកម្មការអាចារ្យវត្តលង្កា ២០ មុឺន រៀល តាជីយាយជី ៣០ មុឺនរៀល កូន
សិស្ស ក្នុងវត្ត និងប្រជាការពារ២០ម៉ីនរៀល និងជូនសារុងម្នាក់មួយ និងថវិកាមួយចំនួនទៀតដល់ ពុទ្ធិបរិស័ទ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង