ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន អញ្ជើញសម្ពោធផ្លូវក្រវ៉ាត់ក្រុងទីបី

89

កណ្តាល៖ អាជ្ញាធរខេត្តកណ្តាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីម៉ោង៣៖០០រំលងអធ្រាត្រ រហូតដល់ម៉ោង១៖០០ រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ដេីម្បីរៀបចំសម្ពោធផ្លូវក្រវ៉ាត់ក្រុងទីបី ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើ កំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ៣:០០ រំលងអធ្រាត្រ រហូតដល់ ម៉ោង ១:០០ រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែ ទី៣ ប្រវែងសរុប ៥៣,៩៨៣គ.ម ទទឹង ២២ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយក រដ្ឋមន្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត។ សម្រាប់រថយន្តធុនធ្ងន់មកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុង ខ្សែទី៣ ត្រង់គ.ម៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែក រថយន្តធុនធ្ងន់មកពីរាជធានីភ្នំពេញ ត្រូវវាងតាមផ្លូវលេខ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុង ខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង