កាន់តែពិសេស!! សម្រាប់ខេត្តព្រះសីហនុ នឹងមានព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក “WPML” រដូវកាលទីពីរនឹងចាប់ផ្តើម នៅផ្សារទំនើប ព្រីនស៍ ម៉ល
ព្រះសីហនុ ៖ យោងទៅតាមព័ត៌មានចុងក្រោយ ការប្រកួតកីឡាអេឡិចត្រូនិក «WPML» លើកទី២ គ្រោងនឹងចាប់ផ្តើមនៅព្រីនស៍ ម៉ល ខេត្តព្រះសីហនុខាងមុខនេះហើយ, ក៏ជាព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកខ្នាតធំទី២ នៅខេត្តព្រះសីហនុ បន្ទាប់ពីព្រីនស៍ ម៉ល ខេត្តព្រះសីហនុ បាននាំយកនូវការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំលើកដំបូងបង្អស់ នៅខេត្តព្រះសីហនុកាលពីឆ្នាំមុន។
បន្ទាប់ពីព្រឹត្តិការណ៍ប្រកួត “WPML” ជាលើកដំបូងប្រកបទៅដោយជោគជ័យ, កម្មវិធីប្រកួតកីឡាអេឡិចត្រូនិក “WPML” បានទាក់ទាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ។ ព្រឹត្តិការណ៍ “WPML” ឆ្នាំនេះត្រូវបានអនុញ្ញាតណែនាំជាផ្លូវការសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។
កាលពីថ្ងៃទី 29 ខែកក្កដាកន្លងទៅ, សន្និសីទសារព័ត៌មាននៃការប្រកួតកីឡា E-Sports “WPML” បានធ្វើឡើងនៅរាជធានីភ្នំពេញ, ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ចូលរួមក្នុងកិច្ចសន្និសីទនោះ ហើយបានបញ្ជាក់យ៉ាងមុតមាំនិងកោតសរសើរចំពោះការប្រកួតលីកកីឡាអេឡិចត្រូនិក«WPML»រដូវកាលទី០២នេះ។
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក “WPML” នៅឆ្នាំនេះនឹងមានការខុសប្លែកពីឆ្នាំមុន។ និយាយពីការរចនាឆាក “WPML” នៅឆ្នាំនេះនឹងនាំជូនមកនូវបទពិសោធន៍ដ៏អស្ចារ្យដល់បេក្ខជនកីឡាករប្រកួត និងទស្សនិកជន៖ 1. ឆាកប្រកួត និងកៅអីGamingដ៏ឡូយនឹងញ៉ាំងឲ្យបទពិសោធន៍ប្រយុទ្ធរបស់កីឡាករឲ្យកាន់តែអស្ចារ្យ និងមានផាសុខភាព 2. អេក្រង់ LED ដ៏ធំអស្ចារ្យដែលបង្ហាញជូនអ្នកទស្សនា និងបង្ហាញឈុតឆាកប្រយុទ្ធទាំងមូលកាន់តែត្រជាក់ភ្នែក។ តោះចាំកាលទៀត!
ចាប់តាំងពីផ្សារទំនើបព្រីនស៍ ម៉ល បានបើកដំណើរការក្នុងក្រុងព្រះសីហនុជិត ៣ ឆ្នាំមកហើយ, តែងតែខិតខំបន្តនាំមកនូវការកម្សាន្ត និងការដើរទិញទំនិញសម្បូរបែប ជូនសម្រាប់ប្រជាជនក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ប្រកួតហ្គេមកីឡាអេឡិចត្រូនិក មិនត្រឹមតែនាំមកនូវក្តីស្រឡាញ់នៃកីឡាអេឡិចត្រូនិក និងបទពិសោធន៍ការប្រកួតសម្រាប់យុវវ័យប៉ុណ្ណោះទេ, ប៉ុន្តែ “WPML” បានទាញនូវគម្លាតមិត្តភាពរវាង បណ្តាញខេត្តក្រុងផ្សេងៗ និងក្រុងព្រះសីហនុឲ្យកាន់តែជិតស្និទ្ធមួយកម្រិត, បង្កើនភាពជិតស្និទ្ធរវាងយុវវ័យព្រះសីហនុដែលស្រឡាញ់កីឡាប្រភេទនេះ ជាមួយ ក្រុមប្រកួតជម្រើសជាតិ និងតារាក្នុងបេះដូងរបស់ពួកគេផងដែរ ។
ការចុះឈ្មោះប្រកួតព្រឹត្តិការណ៍ “WPML” រដូវកាលទីពីរបានបើកហើយ។ ការប្រកួតប្រចាំសប្តាហ៍ Prince Mall: Weekly Match នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ០៥ ខែ សីហាខាងមុខនេះ។
សម្រាប់ការចុះឈ្មោះប្រកួត និងកាលវិភាគការប្រកួតជាក់លាក់ សូមតាមដាន ផេកហ្វេសបុក ផ្លូវការរបស់ ផ្សារទំនើប ព្រីនស៍ ម៉ល ព្រះសីហនុ។ សង្ឃឹមថាបេក្ខជននិងបេក្ខនារីទាំងអស់នឹងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា៕

