ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​៣​នាក់​ រឹបអូស​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​

131

 

​រាជធានី​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​ បទល្មើស​គ្រឿងញៀន​ កម្លាំង​ជំនាញ​ការិយាល័យ​(​ក​១)​ របស់​មន្ទី​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​មុខសញ្ញា​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៣​នាក់​ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​។​
​ការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​នេះ​ ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ០១​និង​២៥​នាទី​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ វង្ស​ សាវ៉ា​ត​ ព្រះរាជា​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី​ ពុធ​ ស៊ុន​រស្មី​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​លោក​វរសេនីយ៍ឯក​ គង់​ សី​វ​ឌ្ឍ​នា​ នាយការិយាល័យ​(​ក​១)​ នៃ​មន្ទី​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​មុខសញ្ញា​ និង​ដកហូត​វត្ថុ​តាង​ម្សៅ​ហ្មត់​ពណ៌​ស​មួយ​ចំនួន​ នៅ​ចំណុច​ជិត​ផ្សារ​រាត្រី​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​
​ជនសង្ស័យ​រួម​មាន​ ៖​
​ ១/​ ឈ្មោះ​ ចេ​ន​ ហុង​យេ​ន​ (Chen​ Hong​ Yen)​ ភេទ​ប្រុស​ ជនជាតិ​ចិនតៃវ៉ាន់​
​ ២/​ ឈ្មោះ​ ចេ​ន​ កៃ​ស៊ា​ន​ (​ Chen​ Kai​ Xang)​ ភេទ​ប្រុស​ ជនជាតិ​ចិនតៃវ៉ាន់​
​ ៣/​ ឈ្មោះ​ ចេ​ន​ យី​ទីង​ (​ Chen​ Yi​ Ting)​ ភេទ​ស្រី​ ជនជាតិ​ចិនតៃវ៉ាន់​
​ដកហូត​វត្ត​តាង​រួម​មាន​ ៖
​ -​ Ketamin​ សរុប​រួម​សារធាតុ​ញៀន​ ទម្ងន់​ ៤​គីឡូ​៨៦៦​ ក្រាម​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង