ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកបអាជីវកម្មមិនសុច្ចរិតចំពោះអ្នកប្រើប្រាស់គឺសមត្ថកិច្ចជំនាញ ក.ប.ប. នឹងអនុវត្តច្បាប់ដោយមិនលើកលែង

60

 

ភ្នំពេញ ៖ វិស័យប្រេងឥន្ធនៈ គឺសំខាន់សម្រាប់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដែលមានតម្រូវការចាំបាច់ប្រើប្រាស់ ប្រេងឥន្ធនៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ត្រូវបានធុរជនក្នុងវិស័យនេះកេងប្រវ័ញ្ចលើបរិមាណ តម្លៃ ឬគុណភាពផងនោះ វាពិតជាធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ជាច្រើនក្នុងវិស័យមួយនេះ។

ដូច្នោះហើយទើបថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តកំពត ខេត្តស្វាយរៀង និងកំពង់ធំ ផ្នែកប្រេងឥន្ធនៈបានចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំដើម្បីធានាការពារឱ្យបាននូវសុច្ចរិតភាពជូនអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈនេះផងដែរ។

ជាលទ្ធផលមន្រ្តីជំនាញបានធ្វើការពិន័យលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១១ទីតាំងដែលសមត្ថកិច្ចជំនាញត្រួតពិនិត្យ៕

 

អត្ថបទដែលជាប់ទាក់ទង