ប្រពន្ធនាយពាក់មីរងរបួសធ្ងន់ធ្ងរ ក្រោយទទួលសេវ៉ាកម្ម ចាក់សេរ៉ូម ខូលជិន ចាក់វីតាមីនផ្ទៃមុខ ហេីយកម្លាំងជំនាញក៏បានចុះបិទហាងកែសម្ផស្ស S88 Beauty
ភ្នំពេញ៖ ប្រពន្ធតារាកំប្លែងនាយពាក់មីរងរបួសធ្ងន់ធ្ងរ ក្រោយទទួលសេវ៉ាកម្ម ចាក់សេរ៉ូម ខូលជិន ចាក់វីតាមីនផ្ទៃមុខ ហេីយកម្លាំងជំនាញក៏បានចុះបិទហាងកែសម្ផស្សយីហោ S88 Beauty ផ្សារថ្មីមួយកន្លែងនេះបន្ទាប់ពីរកឃេីញថាទីតាំងមួយកន្លែងនេះមិនមានអជ្ញាបណ្ណ័ត្រឹមត្រូវ ផងដែរ។
តារាកំប្លែងនេះពាក់មី នៅព្រឹកថ្ងៃទី 4 ខែសីហានេះបានសរសេរសារនៅលើផេក facebook ផ្លូវការដែលមានខ្លឹមសារថា ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU 2ថ្ងៃហេីយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty នៅថ្ងៃពុធ ទី2 ម៉ោង1រសៀល តេីម្ចាស់ S88 Beauty ទាំង13សាខា ជានណា?។
អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញចុះ បិទហាងកែសម្ផស្សយីហោ S88 Beauty ផ្សារថ្មីមួយកន្លែង បន្ទាប់ពីរកឃេីញថាទីតាំងមួយកន្លែងនេះមិនមានអាជ្ញាបណ្ណ័ត្រឹមត្រូវ និងបានព្យាបាល ប្រពន្ធតារាសម្តែងនាយពាក់មីបណ្តាលអោយរងរបួសធ្ងន់ ។
គួរបញ្ជាក់ថា កម្លាំងជំនាញបានចុះទៅបិតទីតាំងខាងលេីនេះស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នាថ្ងៃទី៣ សីហា ២០២៣ ៕