សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូគេ នៅខុងដូកំពុងសាងសង់ (TK35ជាន់)
ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានឲ្យដឹងថា នៅថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ ម៉ោង២០:០០នាទី សមត្ថកិច្ចប៉ុស្ដិ៍ក្បាលកោះ បានល្បាតតាមមូលដ្ឋាន ពេលមកដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ1 សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានឃើញជនសង្ស័យ2នាក់ ឈ្មោះ វី ចន្រ្ទី និង ឈ្មោះ ចិន ជិៈម៉ូតូ01គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ស្លាកលេខដោះចេញប៉ុន្តែមានជាប់ខ្ចៅ លេខតួ-ម៉ាស៊ីន ៨២០៣៨៤២ ពេលនោះសមត្ថកិច្ចយើងមានការសង្ស័យក៏ឃាត់ ស្រាប់តែឈ្មោះ ចិន រត់គេចខ្លួន ។
បន្ទាប់មកសមត្ថកិច្ចយើងឃាត់ឈ្មោះ វី ចន្រ្ទី ដកហូតម៉ូតូម៉ាកខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្ដិ៍ធ្វើការសាកសួរ ក្រោយពីសាកសួររួចជនសង្ស័យឈ្មោះ វី ចន្រ្ទី បានឆ្លើយសារភាពថា ម៉ូតូខាងលើ គឺរូបខ្លួន និងឈ្មោះ ចិន បានលួចពីគេ នៅខុងដូកំពុងសាងសង់ (TK35ជាន់)ភូមិ8 ផ្លូវ317 ស/បឹងកក់1 ខ/ទួលគោក ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ប្រគល់ឲ្យសមត្តកិច្ច ខណ្ឌទួលគោក ចាត់ការបន្ដតាមនិតិវិធីច្បាប់។