ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន : លោកជំទាវ ឃួន សុដារី នឹងក្លាយទៅជាប្រធានរដ្ឋសភា ឯកឧត្តម ជាម យៀប អនុប្រធានទី១ , ឯកឧត្តម វង សូត នឹងក្លាយជាអនុប្រធានទី២

87

 

ភ្នំពេញ ៖ តាមរយៈសារសម្លេងនាយប់ថ្ងៃទី៩ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១ មកម៉្លេះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី។ ឯកឧត្តម ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ ដដែល និងឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភា”៕

អត្ថបទដែលជាប់ទាក់ទង