ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករា អរគុណអភិបាលរាជធានីភ្នំពេញ ក្នុងការគិតគូបញ្ហាជំនន់ទឹកភ្លៀងនារដូវវស្សា

172

 

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះលោកថេង សុថុល អភិបាលខណ្ឌ៧មករាអមដំណើរដោយមន្រ្តីជំនាញ និងចំណុះដោយបានចុះសម្របសម្រួល ក្នុងការជួសជុល និងដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងនារដូវវស្សា នៅផ្លូវលេខ២១៥ និង ការចាក់អ៊ុតកៅស៊ូផ្លូវដោយជង្ហុកសំបុកមាន់ នៅផ្លូវលេខ២៣២ ក្នុងមូលដ្ឋានខណ្ឌ៧មករា បង្កើនការហូរទឹកភ្លៀងបានលឿនជាងពេលមុនៗហូរធ្លាក់ចូលប្រព័ន្ធលូមេ ដើម្បីរំដោះការលិចលង់ ឬកាត់បន្ថយដោយជន់លិចនូវជំនន់ទឹកភ្លៀងនារដូវវស្សាពិសេសគឺនៅតំបន់បុរីកីឡា ស្តុបផ្សារដេប៉ូ និង ផ្លូវកម្ពុជាក្រោមជាដើម ។

លោកថេង សុថុល អភិបាលខណ្ឌ៧មករាហើយក្នុងនាមរដ្ឋបាលខណ្ឌ៧មករា ដោយសូមគោរពថ្លែង នូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងតែមានការគិតគូរក្នុងការដោះស្រាយការរំដោះទឹកដោយជំនន់ទឹកភ្លៀងនារដូវវស្សាចេញពីផ្លូវថ្នល់និងលំនៅស្ថានប្រជាពលរដ្ឋ និង បានទទួលយកនូវសំណូមពរ របស់រដ្ឋបាលខណ្ឌ៧មករា និងបានចាត់មន្ត្រីជំនាញចុះមកធ្វើការដោះស្រាយបានភ្លាមៗ នូវប្រព័ន្ធលូមេតូច ធំក្នុងការរំដោះទឹកភ្លៀងនៅផ្លូវលេខ២១៥ ដើម្បីបង្ហូរទឹកចូលប្រព័ន្ធលូមេបានលឿននិងទាន់ពេលវេលាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង