នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរស២នាក់ លួចគាស់ដែកសំយ៉ាបផ្ទះអ្នកភូមិបឹងឈូក
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរស២នាក់ លួចដែកសំយ៉ាបផ្ទះអ្នកភូមិបឹងឈូក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១ និង១០នាទី ចំណុចផ្ទះលេខ២១០២A ផ្លូវបេតុង ក្រុមទី១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ប់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្រ្តី សាលាដំបូង មានទីលំនៅផ្ទះលេខ២៤C ផ្លូវ២៧៨ ក្រុមទី៤ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យទាំង២នាក់ ៖
ទី១-ឈ្មោះសាន់ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន) ។
ទី២-ឈ្មោះទ្បុង វិទូ ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅផ្ទះលេខ ក្រុមទី១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន(ឃាត់ខ្លួន) ។ សម្ភារៈដកហូតរួមមាន ៖ ដែកសំយ៉ាបដំបូលផ្ទះចំនួន០៥កំណាត់ ។
ដំណើររឿងហេតុ ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០ និង៥០នាទី មុនពេលកើតហេតុជនសង្ស័យទាំង០២នាក់ បានដើរពីផ្ទះរបស់ខ្លួនរកធ្វើសកម្មភាពដល់ចំណុចកើតហេតុឃើញផ្ទះរបស់ជនរងគ្រោះគ្មានមនុស្សនៅ(ទុកចោល) ក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទម្លុះទម្លាយយកដែកសំយាបផ្ទះដើម្បីលក់អេតចាយពេលកំពុងធ្វើសកម្មភាពវេលាម៉ោង១១ និង១០នាទី ថ្ងៃខែឆ្នាំដដែលកំលាំងល្បាតប្រទះឃើញក៏ឃាត់សួនាំនិងយកមកស្នាក់ការប៉ុស្តិតែម្តង។
បច្ចុប្ប្នន្នជនសង្សយ័រួមទាំងវត្ថុតាង កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់ ហើយចំពោះវត្ថុតាង បានប្រគល់ជូនជនរងគ្រោះវិញ ៕