ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនត្រូវចោទចំនួន ០១នាក់ ជាប់ចោទពីបទលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន

44

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន អ.ហស្រុករលាប្អៀរ សរុប ០៩នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ សុីណេ ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ៧០/២៣ របស់លោក កែវ វ៉ាន្នី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅចំណុចភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លទ្ធផល: ឃាត់ខ្លួន ជនត្រូវចោទចំនួន ០១នាក់ ឈ្មោះ ចិ សុផល ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប់ចោទពីបទលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន។

វត្ថុតាងចាប់យក (គ្មាន) ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង