ច្បាមមុខសញ្ញាម្នាក់ ករណីឃាតកម្មគប់ដុំថ្ម បណ្តាលអោយបុរសម្នាក់ស្លាប់
ស្រុកត្រាំកក់៖ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ តាមច្បាមមុខសញ្ញាឃាតកម្មគប់ដុំថ្មបណ្តាលអោយស្លាប់កាលពីថ្ងៃទី06ខែសីហាឆ្នាំ2023។
ដីកាបញ្ជាឲ្យចូលខ្លួនលេខ 73 ចុះថ្ងៃទី 10 ខែសីហាឆ្នាំ 2023 ដោយលោកសេង ជីងប៉ាវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានបញ្ជា ឱ្យនគរបាលនាំខ្លួនឈ្មោះ អាត់សុវណ្ណារ៉ា ភេទប្រុសអាយុ 17ឆ្នាំទីលំនៅបច្ចុប្បន្ននៅភូមិច្រេស ឃុំ ច្រេស ស្រុកជុំគីរីខេត្តកំពត ដែលបានពាក់ព័ន្ធក្នុងករណីឃាតកម្មកាលពីថ្ងៃទី 6 ខែសីហាឆ្នាំ 2023 វេលាម៉ោង 24 និង 45នាទី នៅចំណុចភូមិព្រៃឈើទាលឃុំតាភេមស្រុកត្រាំកក់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ឈ្មោះវន់ចាន់ភីដេតភេទប្រុសអាយុ 19 ឆ្នាំរស់នៅភូមិ ត្រពាំងឬស្សីឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវ និងឈ្មោះធីប៊ុនធានភេទប្រុសអាយុ 15 ឆ្នាំទីលំនៅបច្ចុប្បន្នភូមិព្រៃឈើទាលឃុំច្រេសស្រុកជុំគីរីខេត្តកំពត។
លុះមកដល់ថ្ងៃទី 11 ខែសីហាឆ្នាំ 2023 ម៉ោង 12និង 00នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកឌុក ធីយ៉ាអធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជុំគីរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អាត់សុវណ្ណារ៉ាភេទប្រុសអាយុ 17 ឆ្នាំរស់នៅច្រេសឃុំច្រេសស្រុកជុំគិរីខេត្តកំពត។ ឃាត់បាននៅចំណុចលើទំនប់ម្លិចឃុំច្រេសស្រុកជុំគិរីខេត្តកំពត។
សូមរំលឹកថា នៅថ្ងៃអាទិត្យ ទី 06.08.2023វេលាម៉ោង 24.45នាទីនៅលើផ្លូវកៅស៊ូលេខ 132 ចន្លោះគីឡូម៉ែត្រ7-8ស្ថិតក្នុងភូមិព្រៃឈើទាលឃុំតាភេមមានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា09នាក់ជិះម៉ូតូ0 4 គ្រឿងប្រដាប់ដោយវត្ថុរឹង(ដុំថ្ម)បានធ្វើសកម្មភាពគុបទៅលើជនរងគ្រោះឈ្មោះម៉ៅ វ៉ាន់នីភេទប្រុសអាយុ 22 ឆ្នាំទីលំនៅភូមិត្នោតជុំឃុំអូសាយដែលកំពុងជិះម៉ូតូឌុបឈ្មោះសុខ ស្រស់ភេទប្រុសអាយុ 22 ឆ្នាំតាមផ្លូវកៅស៊ូលេខ 132 ដល់ត្រង់ចំណុចខាងលើបណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពីបានដឹកដល់មន្ទីរពេទ្យអង្គរការ។
ទទួលបានព័ត៌មាននេះសមត្ថកិច្ចយើងបាន
ចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពនិងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី។
ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់យើងដឹងថានៅថ្ងៃកើតហេតុមានក្រុមក្មេងទំនើង01ក្រុមមានគ្នា 09នាក់ជិះម៉ូតូ 4 គ្រឿម៉ូតូម៉ាកC125ចំនួន03គ្រឿងពណ៏ខ្មៅ02គ្រឿង-ពណ៏ ស01គ្រឿង-និងម៉ាកប៊ីត01គ្រឿងពណ៏ខ្មៅដែលមានឈ្មោះដូចខាងក្រោមះ
1-ឈ្មោះជ័យ ចន្ទ័ភារុនភេទប្រុសអាយុ 20 ឆ្នាំនៅភូមិឬស្សីស្រុកឃុំញ៉ែងញ៉ង។
2-ឈ្មោះជួន ជ្រូកភេទប្រុសអាយុ 17 ឆ្នាំនៅភូមិឬស្សីស្រុកឃុំញែ៉ងញ៉ង។
3-ឈ្មោះវន់ ចាន់ភិដេតភេទប្រុសអាយុ 19 ឆ្នាំនៅភូមិត្រពាំងឬស្សីឃុំត្រាំកក់។
4-ឈ្មោះសុន ភារិទ្ធភេទប្រុសអាយុ 19 ឆ្នាំនៅភូមិអណ្ដូងថ្មឃុំគុស។
5-ឈ្មោះសុខ គឹមឡេងភេទប្រុសអាយុ 19 ឆ្នាំនៅភូមិអណ្ដូងថ្មឃុំគុស។
6-ឈ្មោះធី ប៊ុនធៀនភេទប្រុសអាយុ 15 ឆ្នាំនៅភូមិត្រពាំងឈើទាលឃុំច្រេសស្រុកជុំគីរី។
7-ឈ្មោះប៉ោកភេទប្រុសអាយុមិនច្បាស់ នៅភូមិត្រពាំងឈើទាលឃុំច្រេសស្រុកជុំគីរី។
8-ឈ្មោះវណ្ណារ៉ាភេទប្រុសអាយុមិនច្បាស់ នៅភូមិត្រពាំងឈើទាលឃុំច្រេសស្រុកជុំគីរី។
9-ឈ្មោះពន្លឺភេទប្រុសអាយុមិនច្បាប់ នៅភូមិស្រែជាឃុំចំប៉ីស្រុកអង្គរជ័យបាននាំគ្នាជិះម៉ូតូដែលមានភិនភាគដូចបានរៀបរាប់ខាងលើឌុបគ្នាតាមបណ្ដោយផ្លូវលេខ 132ពី លិចមកកើតលុះមកដល់ចំណុចគីឡូម៉ែត្រលេខ7_8ស្ថិតក្នុងភូមិព្រៃឈើទាលឃុំតាភេមក៏បានជួបមនុស្ស01ក្រុមទៀតជិះម៉ូតូចំនួន03គ្រឿងមានគ្នាចំនួន06នាក់ ពេលជួបគ្នាភាគីម៉ូតូដែលមានគ្នា0 6 នាក់បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមភាគីដែលមានគ្នា09នាក់បណ្ដាលឲ្យត្រូវខ្នងជើងឈ្មោះវន់ ចាន់ភិដេត ខណៈនោះក្រុមភាគីដែលមានគ្នាចំនួន09នាក់បានយកដុំថ្មគប់ទៅភាគីម្ខាងទៀតវិញបណ្ដាលឲ្យត្រូវឈ្មោះម៉ៅ វ៉ាន់នីភេទប្រុសអាយុ 22 ឆ្នាំនៅភូមិត្នោតជុំឃុំអូសារាយមួយដុំថ្មចំទ្រូងរងរបួសធ្ងន់បណ្ដាលឲ្យស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យអង្គរកា។
បន្ទាប់ពីធ្វើការស្រាវជ្រាវដឹងសាវតាមុខសញ្ញាក្រុមជនសង្ស័យនិងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញានៅថ្ងៃទី 6 ខែសីហាឆ្នាំ 2023 វេលាម៉ោង 11:00 នាទីសមត្ថកិច្ចយើងបានឃាត់ខ្លួនសង្ស័យចំនួន01នាក់ឈ្មោះវន់ ចាន់ភិដេតភេទប្រុសអាយុ 19 ឆ្នាំនៅភូមិត្រពាំងឬស្សីឃុំត្រាំកក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកC125ពណ៌ខ្មៅស៊េរីឆ្នាំ 2020ស្លាកលេខតាកែវ1.U.2435 បច្ចុប្បន្នកំពង់សាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។
ចំណែកបក្សពួកចំនួន08នាក់ទៀតបានរត់គេចខ្លួនបាត់អស់។
សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕