ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៤នាក់ នៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោច

83

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី 11 ខែសីហាឆ្នាំ 2023 នេះបានចេញប្រកាសព័ត៌មានថា ប្រជាពលរដ្ឋយេីងបានស្លាប់ចំនួន៤នាក់ហេីយ នៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នានេះ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ ។

ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យ ពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និងខូចតម្រងនោមនិងបង្កឱ្យស្លាប់បាន ។ សូមបងប្អូនកុំបរិភោគសត្វល្អិត រុក្ខជាតិ ដែលមិនស្គាល់ មិនដឹង ៕

អត្ថបទដែលជាប់ទាក់ទង