ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹម ចាប់ឃាត់ខ្លួនប៉ូលិសម្នាក់ យកកាំបិតកាប់ក្បាលអ្នកកាសែតម្នាក់ បណ្តាលឲ្យរងរបួស ក្នុងវង់ផឹកស៊ី

56

 

ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរធំ ធ្វើការឃាត់ខ្លួននគរបាលម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកកាំបិតកាប់ក្បាលអ្នកកាសែតម្នាក់ បណ្តាលឲ្យរងរបួស ក្នុងវង់ផឹកស៊ី។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១០ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ០០នាទី ចំណុចប៉ុស្ដិ៍យាមតំបន់អភិវឌ្ឈន៍ពាក់ស្នែង  ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ការឃាត់ខ្លួនធ្វើឡើង នៅវេលាម៉ោង១២:០០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

របាយការរបស់សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ញ៉ែម ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលវរៈ៧៩៣ រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ មុំ ខាន់ដា ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរមុខរបរជាប្រធានសារព័ត៌មានកំពង់សោមប៉ុស្តិ៍ រស់នៅភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យរូបនេះបានយកអាវុធ (កាំបិតហាន់សាច់ប្រវែង៣០សង់ទីម៉ែត្រកាប់
ជនរងគ្រោះចំនួន១កាំបិទ ត្រូវចំក្បាលផ្នែកខាងមុខលើថ្ងាសខាងឆ្វេង រយះហូរឈាមប្រវែង០៨សង់ទីម៉ែត្រដេចំនួន០៨ថ្នេរ និងត្រូវដើមដៃខាងឆ្វេងប្រវែង១០សង់ទីម៉ែត្រ។

ក្រោយធ្វើសកម្មភាព ជនបង្កបានគេចខ្លួនតែម្ដង។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹតនៅអំពើដូចខាងលើពិតប្រាកដមែន។ ដោយមូលហេតុ ដោយរូបគេខឹងជនរងគ្រោះ ប្រើពាក្យសម្ដីមើលងាយខ្លួន ហើយក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយខ្លួនហាមទៅជនរងគ្រោះ កុំឲ្យមើលងាយខ្លួន តែជនរងគ្រោះមិនស្តាប់ នៅតែមិនស្តាប់តាមក៏ខ្លួនបានយកកាំបិត នៅក្បែរខ្លួនកាប់ទៅលើជនរងគ្រោះតែម្ដង។

ករណីនេះ ដកហូតវត្ថុតាងកាំបិតហាន់សាច់ដងឈើប្រវែង ៣០សង់ទីម៉ែត្រចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ការិយាល័យព្រហទណ្ឌអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង