ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា ទទួលជួបឯកឧត្តម វ៉ាង យី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

73

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងកម្ពុជា នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម វ៉ាង យី (WANG Yi) បានអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង