ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ស ថេ​ត​ ៖ អធិការរងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត គឺត្រូវតែអនុវត្តតាមច្បាប់

123

 

ភ្នំពេញ ៖ លោក​ស ថេ​ត​ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ វិធានការ​ច្បាប់ចំពោះ​អធិការរង​ខណ្ឌ​នគរបាល​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា​​លើ​បុរស​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​យប់​ថ្ងៃទី​១៣ ​សីហា​ ឆ្នាំ​២០២៣​ ទៅ​​តាម​​​ច្បាប់​។

សេចក្តីបកស្រាយបំភ្លឺ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអំពើហិង្សា កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។

ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត ។

សូម​ជម្រាប​ថា បើ​តាម​វិ​ដេ​អូ​ដែល​ក្រុម​អ្នក​សារព័ត៌​ថត​បាន​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ឃើញ​ភាគី​ទាំង​ពីរ​មាន​ជជែក​គ្នា​មួយសន្ទុះ​ក្រោយមក​លោក​អធិការរង​បាន​ធ្វើការ​វាយ​លើ​បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ា​ព្រូស រួច​ហើយ​ក៏​មានការ​វាយ​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ឈប់​។​មួយសន្ទុះ​មក បុរស​ដែល​ជិះ​រថយន្ត​បាន​និយាយ​មួយ​អ្នក​សារព័ត៌មាន​ស្រាប់តែ លោក​អធិការរង​មក វាយ​មួយ​ដៃ​បណ្តាល​សន្លប់​មួយ​រំពេច​៕

អត្ថបទដែលជាប់ទាក់ទង