ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម វ៉ាង យី ចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីការបរទេស អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា៕