ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន

116

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ នេះបើតាមលិខិតបង្គាប់នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

ក្នុងលិខិតនោះ លោករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។ សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឲ្យមានប្រសិទ្ធភាព»

ការចេញលិខិតបង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្ដីទី តុលាការកំពូលនេះ ធ្វើឡើងបន្ទាប់ពីលោក ឌិត មុន្ទី ដែលត្រូវបានចូលនិវត្តន៍។

គួរជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន៕

អត្ថបទដែលជាប់ទាក់ទង