ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមក្មេងបង្កអាណាធិបតេយ្យចំនួន០២ក្រុម ប្រើប្រាស់ដាវនិងកាំបិតបើកការប្រយុទ្ធគ្នាទាំងថ្ងៃ ត្រូវសមត្ថកិច្ច ស្រាវជ្រាវនាំយកមកអនុវត្តទោស

69

បាត់ដំបង៖ ទីបំផុតត្រូវសមត្ថកិច្ច នគរបាលស្រាវជ្រាវនាំយកក្រុមក្មេងបង្កអាណាធិបតេយ្យចំនួន០២ក្រុម ប្រើប្រាស់ដាវនិងកាំបិតបើកការប្រយុទ្ធគ្នាទាំងថ្ងៃ នៅស្រុកភ្នំព្រឹក។

កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ១៧និង០០នាទីនៅចំណុចក្រុមទី៣ស្ថិតភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដេញកាប់ទៅវិញទៅមក)មួយបានកើតឡើងដែលករណីនេះបង្កដោយក្រុមក្មេងៗបង្កអាណាធិបតេយ្យចំនួន ០២ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ ដេញកាប់គា្ន ហើយក្នុងពេលធ្វើសកម្មភាពដេញគ្នានេះ មួយក្រុមបានជិះម៉ូតូលឿនរួចជ្រុលទៅដួលបណ្តាលឱ្យរងរបួសដោយខ្លួនឯង និងត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ។

ទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំង ចុះ ទៅដល់ចំណុចកើតហេតុខាងលើដោយរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល នៃអធិការដ្ឋាននគរបាលស្រុក ដែល នៅកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលបានរកឃើញកាំបិតដាវដងដែកប្រវែង ៨០ សង់ទីម៉ែត្រចំនួន ០១ ដើម នៅទីនោះ។

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកអធិការ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានេះបាន រហូតឈានទៅធ្វើការឃាត់ខ្លួនបានមនុស្សចំនួន ០៦នាក់ ដែលពាក់ព័ន្ធក្នុងករណីខាងលើនាំមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលស្រុកទាំងថ្ងៃទី ១៣និង១៤ ខែ សីហាឆ្នាំ២០២៣ និងរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕

Processed with Rookie Cam
Processed with Rookie Cam
អត្ថបទដែលជាប់ទាក់ទង