គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៣នេះ នៅសាលាខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយផ្ដោតសំខាន់ ទៅលើការងារដោយរក្សាការពារ នូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានអោយបានល្អប្រសើរទ្វេដង។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថាដោយស្នើទៅដល់អស់លោក លោកស្រីនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ អោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានអោយបានល្អប្រសើរទ្វេដង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១និង២២សីហា ហើយនៅតាមបណ្ដាសង្កាត់ និងតាមបណ្ដាប៉ុស្ដិ៍និមួយៗ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ពិសេសកម្លាំងសមត្ថកិច្ចប៉ូលិស និងប៉េអឹមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការងាររបស់ខ្លួនក្នុងការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ៕