ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

67

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសា និងអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីអភិវឌ្ឍវិស័យឯកជននៅកម្ពុជាក្នុងវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាសក្ខីភាពនៃកិច្ចសហការស្អិតស្ងួត និងវប្បធម៌សន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ក្តីកង្វល់ របស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ច នៅកម្ពុជា។

រាជរដ្ឋាភិបាល នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ “ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ាន វះកាត់ ដោយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គលើកដំបូង រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយឈរលើបេសកកម្ម ជាប្រវត្តិសាស្ត្រ ចម្បង២៖ ទី១. ថែរក្សា និងបំប៉នសុខសន្តិភាព ដែល សម្រេចបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនាការនៃ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង ទី២. កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការ កសាងភាពធន់នវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និងសង្គម, និងវិស័យបរិស្ថានព្រមទាំងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។

ជាមួយគ្នានេះ អ្វីដែលគោលដៅចម្បង និងបានដាក់ចេញយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យបាន សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ហើយបានកំណត់នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ បន្ថែមពីនេះគោលនយោបាយអាទិភាពចំនួន ៦ និងវិធានា ការគន្លឹះទាំង ៥ ត្រូវបានកំណត់ និងចង្អុលបង្ហាញសម្រាប់អនុវត្ត ដើម្បីសម្រេចបាន ក្តីសង្ឃឹម និងការ ចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសរំលឹកអំពីកម្មវិធី គោលនយោបាយអាទិភាពចំនួន ៦៖ ទី១. ការពង្រីកសេវាថែទាំសុខភាព, ទី២. ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ទី៣. ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិ ជំនួយសង្គម, ទី៤. ការអនុវត្តយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី៥. យន្តការសម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន និងទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ សង្កាត់។ ការអនុវត្ត វិធានការគន្លឹះចំនួន ៥ រួមមាន៖ ទី១. ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទី២. ការលើក កម្ពស់គុណភាពអប់រំ, ទី៣. ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ទី៤. ការពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងទី៥. ការពង្រឹង និងលើកកម្ពស់ និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សម្រាប់បញ្ហាប្រឈម និងកង្វល់ដែលនៅសេសសល់ ក៏ដូចជាការគិតគូរសម្រួលបន្ថែមសម្រាប់វិស័យ មួយចំនួន ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះ និងមុតស្រួចដូចតទៅ៖

អត្ថបទដែលជាប់ទាក់ទង