ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី២ ឃាត់ខ្លួនជនម្នាក់ ដែលលួចម៉ាសុីនត្រជាក់

218

 

ភ្នំពេញ ៖ ក្រោយពីបានទទួលពាក្យបណ្តឹង នគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី២ បានធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្តិភាព កំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនម្នាក់ លួចម៉ាសុីនត្រជាក់ នៅចំណុចផ្លូវ១៩២៨ ភូមិ កោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ អ៊ុក សោភណ្ឌ័ ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់ នៅភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រលេង៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ សុខ សំបូរ ភេទ ប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់ បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់រួមមាន ៖ ក្បាលម៉ាសុីនត្រជាក់ចំនួន៣ និងកន្ទុយចំនួន៣ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែ ខែវិច្ឆិកា ឆ្នាំ ២០២ ៣ វេលាម៉ោង ២០:០០ នាទី មាន ជនមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មចូលលួចយកម៉ាសុីនត្រជាក់ នៅចំណុងផ្លូវ១៩២៨ ភូមិកោះអណ្តែង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចរត់គេចខ្លួនបាត់ទៅ ។ ក្រោយពីបានទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ក៏បានរាយការណ៍មកផ្នែកជំនាញខណ្ឌ ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព និងឈានទៅកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី ដេីម្បីយកមកធ្វេីការកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង