ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារភ្លើងប្រច័ណ្ឌ បុរសម្នាក់ជាជនដៃដល់បបួលបក្សពួក ទៅដាក់អន្ទាក់ស្ទាក់ ចាំកាប់សម្លាប់បុរសម្នាក់

79

 

បាត់ដំបង៖ ដោយសារភ្លើងប្រច័ណ្ឌឡើងដល់កំរិតបុរសម្នាក់ ជាជនដៃដល់បបួលបក្សពួក ទៅដាក់អន្ទាក់ស្ទាក់ចាំកាប់សម្លាប់ បុរសម្នាក់រហូតស្លាប់បាត់បង់ជីវិត នៅស្រុកសង្កែ តែទីបំផុតសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបានហើយនៅពេលនេះ។

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួ លលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដោយមានលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យបានដឹកនាំកម្លាំងបង្ការបង្រ្កាបចូលរួមជាមួយកម្លាំងនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោយុត តុងហូ ជាអធិការនគរបាលស្រុកធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ ក្នុងករណីឃាតកម្មគឹតទុកជាមុននៅមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបងក្នុងនោះគឺ៖
១-ឈ្មោះ យឿម ម៉ែន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជនដៃដល់)។
២-ឈ្មោះ សឿប ស៊ីតង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក)។
៣-ឈ្មោះ វី ខេត់ ហៅ វ៉ា ភេទប្រុ ស អាយុ២០ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្សពួក) ។

ដកហូតវត្ថុតាងមាន៖ កាំបិតខ្វែវចំនួន០១ដើម និងម៉ូតូ០១គ្រឿង ហុងដាឃ្លីច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ស្លាកលេខ បាត់ដំបង 1AS-1691ជាមធ្យោបាយជិះធ្វើសកម្មភាព។

សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៩នាទី នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី បទឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់)មួយកើតឡើងបង្កដោយជនសង័្សយមួយក្រុម ធ្វើសកម្មភាពកាប់ទៅរបស់ជនរងគ្រោះឈ្មោះ ធឿម ចំរើន ភេទប្រុស អា យុ២១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង បណ្តាលរងរបួសបែកហូបឈាម រហូតស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង រីឯក្រុមជនសង័្សយបានគេចខ្លួនបាត់ពីកន្លែងកើតហេតុខាងលើ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅមូលដ្ឋានក៏ដូចជាក្នុងបណ្តាញសង្គម។

ក្រោយពេលទទួលបានព័ត៌មានសមត្ថកិច្ចផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

ក្រោយពេលធ្វើកំណត់ស្តាប់ចម្លើយរួចរាល់ ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពតាមរកជនរងគ្រោះឈ្មោះ ធឿម ចំរើនប្រាកដមែន ហើយឈ្មោះ យឿម ម៉ែន បានធ្វើសកម្មភាពដោយផ្ទាល់គឺយកកាំបិតខ្វែវស្ទាក់កាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែននៅថ្ងៃកើតហេតុហើយចំពោះមូលហេតុនៃករណីនេះគឺបណ្តាលមកពីជនរងគ្រោះលួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់(នេះតាមសំដីរបស់ជនសង័្សយ)ខាងលើ។

ករណីនេះនគរបាលស្រុកកំពុងកសាងសុំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង