ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ២០០គ្រួសារ ជួបការលំបាក នៅបន្ទាយមានជ័យ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយច្រូតកាត់ប្រមូលផលស្រូវ

93

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា ការកងពលតូចថ្មើរជើងលេខ៥១  មានប្រ សាសន៍ថា ដោយសារតែក្នុងស្រែរបស់ពួក គាត់ សម្បូរដោយគល់ឈើច្រើន ជាហេតុធ្វើឱ្យម៉ាស៊ីនច្រូតមិនអាចចូលច្រូតក្នុងស្រែបាន  ទើប កម្លាំងកងពលតូចថ្មើរជើងលេខ៥១  សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋ ដែលជួបការលំបាកប្រមាណ ២០០គ្រួសារ ។
នេះជាប្រសាសន៍ប្រាប់ឱ្យដឹងរបស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ កាលពីរសៀលថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលដែលលោកបានចាត់តាំងកម្លាំង កំពុងតែសហការជាមូយកងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតកាត់ស្រូវ ជូនប្រជាពលរដ្ឋដែលជួបការលំបាកទាំងអស់នេះ ដើម្បីប្រមូលភោគផលស្រូវ ឱ្យបានទាន់ពេលវេលានោះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋម្ចាស់ស្រែ មានការសប្បាយ រីករាយ ត្រេកអរ និងអរគុណដល់គ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានចុះជួយពួកគាត់ ក្នុងគ្រាលំបាកនេះ ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយធម្មជាតិផ្សេងៗ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់កាលៈទេសៈនោះ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង