រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតអគ្គលេខាធិការដ្ឋានមួយ ដើម្បីប្រតិបត្តិការនូវការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
យោងតាមអនុក្រឹត្យដែលសម្តេចធិបតី បានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកំណត់តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាននេះដូចខាងក្រោម៖
– គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់ អ.ជ.ក.
– រៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.
– រៀបចំសេចក្តីព្រាងក្រមសីលធម៌ ក្រមប្រតិបត្តិ សេចក្ដីណែនាំ វិធាន និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្តការសម្រុះសម្រួលផ្សះផ្សាវិវាទ
– រៀបចំយន្តការសម្រាប់ទទួលពាក្យបណ្ដឹង និងសំណុំរឿងវិវាទ ដែលស្នើសុំឱ្យមានការសម្រុះសម្រួល ផ្សះផ្សាវិវាទដោយ អ.ជ.ក.
– ពិនិត្យ និងផ្តល់យោបល់លើសំណើសុំនីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទន អ.ដ.ក.
– រៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ជ.ក.
– គ្រប់គ្រងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
– រៀបចំផែនការសកម្មភាពសម្រាប់ការសម្រុះសម្រួលផ្សះផ្សាវិវាទនៅមូលដ្ឋាន
– ពិនិត្យ និងផ្តល់យោបល់លើវិវាទដែលត្រូវសម្រុះសម្រួលផ្សះផ្សាដោយ អ.ជ.ក.
– សម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.
– ពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត និងផ្តល់យោបល់លើបណ្ដឹងតវ៉ាចំពោះកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទ
– ពិនិត្យ និងផ្តល់យោបល់លើទិដ្ឋភាពច្បាប់ចំពោះពាក្យបណ្តឹង និងសំណុំរឿងវិវាទ ក្នុងក្របខ័ណ្ឌ
អ.ដ.ក.
– ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
– រៀបចំចងក្រង និងបោះពុម្ពផ្សាយនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់នានា ពាក់ព័ន្ធនឹងការងារសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ជ.ក.
– ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការសម្រុះសម្រួលផ្សះផ្សាវិវាទដល់សាធារណជន និង អាជ្ញាធរពាក់ព័ន្ធ
– រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក.
– រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាប្រចាំឆ្នាំរបស់ អ.ដ.ក.
– រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនប្រធាន អ.ជ.ក.
– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធាន អ.ដ.ក.៕

