លោក សេង គន្ធ ត្រូវបានតែងតាំងជាអភិបាលខណ្ឌមានជ័យ
ភ្នំពេញ៖យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃ៣០ខែវិច្ឆិកា២០២៣បានតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ។
សូមបញ្ញ្ជាក់ថា លោក សេង គន្ធ ជាអភិបាលរងខណ្ឌមានជ័យត្រូវបានតែងតាំងជាអភិបាលខណ្ឌមានជ័យជំនួសលោក ហែម ដារិទ្ធិ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មានច្បាស់ការ លោក សេង គន្ធ នឹងត្រូវប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌមានជ័យថ្មី នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ៕

