ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ Oxfam បិទបញ្ចប់វេទិការប្រចាំឆ្នាំរវាង បេឡាជាតិសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន

78

ភ្នំពេញ៖ វេទិការប្រចាំឆ្នាំ រវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៣ បានបិទបញ្ចប់យ៉ាងជោគជ័យ ក្រោមការរៀបចំពី អង្គការ Oxfam ។ វេទិការនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។

បើទោះបី វាជាជំហានដំបូងក្តី ក៏ប៉ុន្តែវេទិការប្រចាំឆ្នាំ ក្រោមប្រធានបទ ឆ្ពោះទៅប្រព័ន្ធសន្តិសុខសង្គមប្រកប ដោយបរិយាបន្នឆ្លើយតបយេនឌ័រនិងជាសកលនៅកម្ពុជា ត្រូវបានបិទបញ្ចប់ ដោយភាពជោគជ័យ និងលទ្ធផលផ្លែផ្កា។ វេទិកានេះបានជួយ ពង្រឹងយន្តការគណនេយ្យភាពសង្គម នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា តាមរយៈបង្កើតឱ្យមានវប្បធម៌សន្ទនាគោលនយោបាយរវាងអ្នកតាក់តែងគោលនយោបាយ និយ័តករ និងប្រតិបត្តិករ របបសន្តិសុខសង្គម និងភាគីពាក់ព័ន្ធ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីប្រមូល និងស្តាប់នូវបញ្ហាប្រឈម កង្វល់ និងសំណូមពររបស់ពួកគេទាក់ ទងនឹងរបបសន្តិសុខសង្គម។

អង្គការ Oxfam និងបណ្តាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា (SP4ALL) នឹងបន្តរសហការជាមួយនិយ័តករ និងប្រតិបត្តិករ របបសន្តិសុខសង្គម និងភាគីពាក់ព័ន្ធ តាមរយៈការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ យុទ្ធនាការផ្សព្វផ្សាយ និងកិច្ចពិភាក្សាគោលនយោបាយនានា ដើម្បីជាជំនួយពុទ្ធិ ក្នុងការតាក់តែងគោលនយោបាយ និងការដាក់ចេញនូវរបប និង អត្ថប្រយោជន៍របបសន្តិសុខសង្គម ឱ្បប្រកបដោយបរិយាបន្ន និង ស្របតាមអភិក្រម មិនទុកនរណាម្នាក់ចោល ឡើយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង