រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូក សរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
ភ្នំពេញ៖នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងាររយៈ ពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួង ប្រៃ សនីយ៍ និងទូរគមនាគមន៍។
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ត្រូវបានប្រកាសបង្កើតឡើងដោយ ព្រះរាជ ក្រម នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៦ ដោយសម្តេចព្រះបរមរត នកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។
ក្រសួងនេះ មានចក្ខុវិស័យជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ សេ វា លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យា គមនា គមន៍ និងព័ត៌មាន នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា នៅក្នុង តំបន់ និងពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិ ភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ចម្បងៗរួមមាន៖
១៖ ដឹកនាំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។
២៖ ពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរឹងមាំ ល្បឿនលឿន សុវត្ថិ ភាព និងជឿទុកចិត្ត ឱ្យបានដល់គ្រប់ទីកន្លែងទាំអស់នៅកម្ពុជា។
៣៖ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យា គម នាគមន៍និងព័ត៌មាន ឱ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់ មានតម្លៃ សម រម្យ និងមានសេវាគ្របដណ្តប់ទូទាំងប្រទេសសម្រាប់ ប្រជាជនប្រើ ប្រាស់ និងទទួលបានផលប្រយោជន៍ពីសេវានេះ។
៤៖ អភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បី ជំរុញការសម្របសម្រួលការគ្រប់គ្រងកិច្ចការរដ្ឋបាល រវាងក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងការផ្តល់សេវាសាធា រណៈ ជូន ប្រជាជនប្រកបដោយភាពរហ័ស ប្រសិទ្ធភាព តម្លាភាព សុវត្ថិ ភាព សន្សំសំចៃខ្ពស់ និងចំណេញពេលវេលា។
៥៖ ជំរុញនិងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ និងផលប្រយោជន៍នៃ បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈការផ្សព្វផ្សាយ ឱ្យបាន ទូលំ ទូលាយ ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពមន្ត្រីរាជការ សិស្ស និស្សិត រួមទាំងវិស័យឯកជន។
៦៖ លើកទឹកចិត្តវិនិយោគិនក្នុងការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងធ្វើការរៀប ចំ អភិក្រម ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យប្រៃ សណី យ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
៧៖ ជំរុញប្រតិបត្តិករវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន អនុវត្តសិទ្ធិ និងកាតព្វកិច្ច ស្របតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការប្រកួត ប្រជែង ដោយ ស្របច្បាប់ និងស្មោះត្រង់ និងដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
ក្នុងរយៈពេលពីរទសវត្សកន្លះក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច តេជោ ហ៊ុន សែន បានកសាងសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យ ជូនជាតិ មាតុភូមិ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសមិទ្ធផលដែលកសាងបាននេះ រាជ រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ត ដាក់ ចេញ នូវទិសដៅច្បាស់លាស់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ ដំណាក់ កាលបន្ទាប់ ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ច កោណ -ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល បាន កំណត់គោលដៅរក្សាចលនាការណ៍នៃសុខសន្តិភាព កំណើន សេដ្ឋ កិច្ច និងការអភិវឌ្ឍជារួម ព្រមជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃ សេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចូលរួមចំណែក យ៉ាង សកម្មប្រកបដោយការទទួលខុស ត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្ត្រ ត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក៏ដូចជាយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០ ២៤ ដែលជារយៈពេលឆ្លងពីការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់ កាល ទី៤ ទៅរកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក.ប.ទ. បានបន្តខិតខំធ្វើការកែទម្រង់លើ ការងាររបស់ខ្លួនប្រកបដោយឆន្ទៈ មោះ មុត ដើម្បីជំរុញការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់នូវវិស័យ៣ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួង រួមមាន វិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌ មាន ដែលទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួម បញ្ចូល គ្នាជាវិស័យឌីជីថល និងការរួមចំណែក នៅក្នុងដំណើរការ កសាង ពល រដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្រប ខណ្ឌ គោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០ ៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការ ចាប់យក ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថល ក្នុង សេដ្ឋកិច្ច និងសង្គមទាំងមូល។
ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលដែលក្រសួងសម្រេចបាននាពេលកន្លងទៅ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៤ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានបើកសន្និបាត បូកសរុប លទ្ធផលការងារ៥ឆ្នាំ ២០២០~២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ត កម្មឌីជី ថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគម នា គមន៍។ សន្និបាតនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈសន្និបាតនេះ ក្រសួងបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនរួមមាន៖ ការងារកែទម្រង់ និងការពង្រឹងអភិបាលកិច្ច, ការងារវិស័យប្រៃ សណីយ៍, ការងារវិស័យទូរគមនាគមន៍, ការងារវិស័យបច្ចេកវិទ្យាគម នាគមន៍ និងព័ត៌មាន និងវិស័យឌីជីថល និងការងារសង្គម។
របាយការណ៍បូកសរុបការងាររយៈពេល៥ឆ្នាំមកនេះ ក្រសួង បានរំលេច នូវសមិទ្ធផលជាច្រើន តែក៏បានរំលេចបញ្ហាប្រឈមជាច្រើន ផងដែរ។
ក្រសួងបានគូសរំលេចថា ក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ កន្លងមក នេះ ទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមមួយចំនួនក្តី ក៏ក្រសួង បាននិង កំពុង ខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងម៉ឺងម៉ាត់ក្នុងការ ធ្វើ កំណែ ទ ម្រង់ និងការលើកកម្ពស់ ផលិតភាពការងារដែលបម្រើឱ្យការ អភិ វឌ្ឍ និងការគ្រប់គ្រងវិស័យទាំង៣ របស់ក្រសួង រួមមាន វិស័យប្រៃស ណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាការ ចាប់ យកបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្ម ឌីជីថលក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា រហូតសម្រេចបានសមិទ្ធផល ការងារ ជាច្រើន ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រគន្លឹះ និងកម្មវិធីនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ថែមទាំងទទួលបានការ ទទួល ស្គាល់ លើឆាកអន្តរជាតិអំពីការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា តាម រយៈការឈ្នះពានរង្វាន់ថ្នាក់តំបន់និងពិភពលោក និងកិច្ចសហប្រតិបត្តិ ការ អន្តរជាតិ នៅក្នុងវិស័យឌីជីថល។
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងផងដែរថា សមិទ្ធ ផល សំខាន់ៗជាច្រើន ត្រូវបានលេចចេញជារូបរាងឡើងជា បន្តបន្ទាប់ក្នុង រយៈពេល ៥ឆ្នាំនេះ រួមមាន ការកសាងគោលនយោបាយ និងបទដ្ឋាន គតិយុត្ត ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ការកៀរគរចំណូល ការអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ថ្នាលកម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យា ឌីជី ថល ដែលជាឃ្នាស់នៅក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ការបណ្តុះ បណ្តាលជំនាញឌីជីថលនិងអក្ខរកម្មឌីជីថល ការជំរុញការ ចាប់យកឌីជី ថល ហើយក្រសួង ក៏នឹងបន្តធ្វើឱ្យប្រសើរឡើងនូវវិស័យដែលស្ថិតនៅ ក្រោម សមត្ថកិច្ចរបស់ក្រសួង និងការ បណ្តុះបណ្តាលធនធានមនុស្ស ឌីជី ថល ព្រមទាំងចូលរួមគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងគ្រឹះស្ថានអប់រំ ដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និង ការរួម ចំណែក ពង្រឹងសន្តិសុខឌីជីថល។
សមិទ្ធផលជាច្រើនដែលក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សម្រេច បាន ក្នុងរយៈពេល៥ឆ្នាំកន្លង មកនេះ គឺជាការកសាងបាននូវមូលដ្ឋាន គ្រឹះ សម្រាប់គាំទ្រដល់ដំណើរការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយ ផ្អែក លើទិសដៅការងារដែលបានកំណត់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការទាំង អស់របស់ ត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀត ធ្វើយ៉ាងណាឱ្យផែនកា រស កម្មភាព និងទិសដៅការងារដែលក្រសួង បានដាក់ចេញទាំង នេះអាច សម្រេច ជោគជ័យ និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ត្រចះត្រចង់ ហើយ ក្លាយ ជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមកម្ពុជា ទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថលរស់រវើក ស្របតាមផែនការ យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងឈានទៅសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ក្នុងពិធីបើកសន្និបាត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើសុំកិច្ចសហការ កាន់តែខ្លាំងខ្លាថែមទៀត ពីបណ្តាក្រសួងស្ថាប័ន និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចូល រួមជាមួយគ្នា ក្នុងការបង្កើនល្បឿន នៃការជំរុញបរិវត្តកម្មរដ្ឋាភិបាល ឌីជី ថល។
លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បើទោះ បីជា ត្រូវ ជួប ប្រទះ នឹងបញ្ហាប្រឈមមួយចំនួនក្តី ក៏ក្រសួងពិតជាបានខិតខំ បំពេញ តួនាទីរបស់ខ្លួន យ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចឱ្យបានសមិទ្ធផល លេច ចេញ ជារូបរាងជាក់ស្តែង ជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ ជាន់ ថ្នាក់ទាំងអស់ បន្តចូលរួមជាធ្លុងមួយខិតខំ អនុវត្តការងារទៅតាម ផែន ការ និងទិសដៅ ដែលបានដាក់ចេញ។
លោក ជា វ៉ាន់ដេត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង យកចិត្តទុកដាក់លើកិច្ចការកែទម្រង់ និងការលើកកម្ពស់ផលិតភាពការ ងារ ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យរបស់ក្រសួង ការអភិវឌ្ឍ និងការប្រើ ប្រាស់ បច្ចេកវិទ្យាឌីជីថល ការបង្កើនសមត្ថភាព។
បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង ចាប់យកបច្ចេកវិទ្យា គឺជាមុខព្រួញគន្លឹះ ដែលត្រូវបន្តពួតដៃគ្នា និងធ្វើការឱ្យស្រុះដៃគ្នា ដើម្បីសម្រេច បានផ្លែផ្កាជាបន្តទៀត នៅក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថលនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាកាតាលីករ នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕