ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាលខណ្ឌឫស្សីកែវផ្ដល់រង្វាន់ លើកទឹកចិត្តដល់កងកម្លាំងបានខិតខំបំពេញភារកិច្ច ទប់ស្កាត់បទល្មើស រក្សាសន្តិសុវត្ថិភាពជូនប្រពលរដ្ឋក្នុងមូលដ្ឋាន

157


ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ចំពោះកម្លាំងការិយាល័យជំនាញ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក ។
ក្នុងឱកាសនោះលោកអធិការបានថ្លែងកោតសរសើរ ដល់កម្លាំងជំនាញ នៃអធិការដ្ឋានទាំងអស់ ដែលបានធ្វើសហប្រតិបត្តិការស្រាវជ្រាវបទល្មើស ក្នុងករណីឃាតកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
នាឱកាសនោះដែរ លោកអធិការនគរបាលខណ្ឌបានជូនរង្វាន់ជាប្រេងសាំងមួយចំនួន ដើម្បីជាការលើកទឹកចិត្ត និងបន្តការខិតខំប្រឹងប្រែង និងសហការឱ្យបានល្អប្រសើរ ក្នុងការបង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង