ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន៥រូប
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលទទួលបាននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា មន្ដ្រីដែលត្រូវបានតែងតាំងនោះរួមមាន៖
ទី១៖ ឯកឧត្ដម បែន រ័ត្ន
ទី២៖ លោកជំទាវ ទិត្យ ច័ន្ទតារីន
ទី៣៖ ឯកឧត្ដមសួន សូផា
ទី៤៖ ឯកឧត្ដម ហង្ស សុតសំភារ
ទី៥៖ ឯកឧត្ដម ខ្លូត រតនា៕