ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសរបស់អាស៊ាន

23


ហ្សាកាតា៖ ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី ឥណ្ឌូ នេ ស៊ី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា អតីត នាយករដ្ឋមន្ត្រីកម្ពុជា គឺជារដ្ឋបុរសរបស់អាស៊ាន។ ការចាត់ទុក បែប នេះ ក៏ព្រោះសម្តេចតេជោ ជាមេដឹកនាំមួយរូប ដែលបានធ្វើកិច្ច ការ យូរជាងគេនៅអាស៊ាន ក៏ដូចជាផ្តល់វិភាគទានគំនិត និងដំណោះ ស្រាយជាច្រើននៅក្នុងអាស៊ាន។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកសម្តេចតេជោជារដ្ឋបុរស របស់ អាស៊ាន នៅក្នុងជំនួបនាវិមានប្រធានាធិបតីនាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
នៅថ្ងៃទី៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញ ទស្សនកិច្ចជាថ្មីទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានព្រឹទ្ធ សភា កម្ពុជា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទទួលបានការ ផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី។
ការទទួលបដិសណ្ឋារកិច្ចត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ចាប់តាំង ពីព្រលានយន្តហោះ រហូតដល់ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការដោយ លោក ប្រធានាធិបតី។ ដំណើរអញ្ជើញដល់ ក៏ដូចជាពិធីទទួលបដិ សណ្ឋារកិច្ចរបស់សម្តេច ត្រូវបានផ្សាយផ្ទាល់ដោយបណ្តាញផ្សព្វ ផ្សាយ របស់ ឥណ្ឌូនេស៊ីថែមទៀតផង។
លោកប្រធានាឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា ជា កិត្តិយដ៏ខ្ពង់ខ្ពស់សម្រាប់រូបលោក ដែលបានទទួល សម្តេច តេជោ នៅ ឥណ្ឌូនេស៊ី បន្ទាប់ពីរូបលោកបានជួបសម្តេចនៅភ្នំពេញ កាលពី ខែកញ្ញា ឆ្នាំ២០២៤ មុនស្បថចូលកាន់ដំណែង។
លោកប្រធានាធិបតីបានលើកឡើងថា ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេច ជា រដ្ឋបុរស ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសរំលេចថា ឥណ្ឌូនេស៊ីតែងតែ ប្តេជ្ញា លើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ ដោយ សន្តិវិធីនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ដែលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្រ ប ខណ្ឌ អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជា មិត្តចាស់ ដោយសម្តេច និងលោកប្រធានាធិបតី បានស្គាល់គ្នាជាង ៣០ឆ្នាំមក ហើយ។ សម្តេចតេជោបន្តថា កម្ពុជាមានចំណងមិត្តភាព ជា មួយឥណ្ឌូនេស៊ីជាង ៣៧ឆ្នាំហើយ ចាប់តាំងពីចរចាស្វែងរកសន្តិ ភាព មក។ ដូច្នេះសមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ ពីការ ជួយរបស់ឥណ្ឌូនេស៊ីឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងគោរពចំពោះការ ចូលរួម រប ស់ ឥណ្ឌូនេស៊ី ក្នុងការជួយដល់កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំង នៅ ក្រប ខណ្ឌទ្វេភាគី និងអាស៊ាន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យ នៃ ការ បោះឆ្នោតកន្លងទៅ ដែលលោកប្រធានាធិបតី ទទួលបានជ័យ ជម្នះ ភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូនេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជា អធិ រាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល។
សម្តេចតេជោសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំយកព្រះរាជបន្ទូលព្រះមហាក្សត្រខ្មែរ អញ្ជើញលោកប្រធានា ធិប តី ឥណ្ឌូនេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជាក្នុងវេលាសមស្របផងដែរ។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ីជាច្រើនរូប បានទស្សនកិច្ចនៅកម្ពុជា។
លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញរូបលោក។ លោកប្រធានាធិបតី បានជម្រាបសម្តេចតេជោថា លោកសូមទទួលយកការអញ្ជើញនេះ ហើយនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ។
លោកប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ នូវសេចក្តីនឹករលឹក របស់លោក ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ផង ដែរ។
បន្ថែមពីលើនេះ លោក ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុង រយៈពេល៦ខែ ដែលលោកធ្វើជាប្រធានាធិបតីឥណ្ឌូនេស៊ី ប្រទេស ឥណ្ឌូ នេស៊ី បានទទួលសមិទ្ធផលខាងផ្នែកសន្តិសុខស្បៀង ជាមួយ ការ យកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញការ វិនិយោគ ផ្នែកសន្តិសុខឋាមពល។
លោកប្រធានាធិបតីបន្តថា ឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាចុះ អនុស្សា រណៈ នៃ ការយោគយល់គ្នាលើផ្នែកនេសាទ ហើយឥណ្ឌូនេស៊ី ត្រៀមឱ្យ មាន កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទ និងឋាមពល នៃ ប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការហោះហើរត្រង់រវាងប្រទេសទាំងពីរ លោក ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូនេស៊ី រីឯក្រុមហ៊ុនឥណ្ឌូនេស៊ី ក៏កំពុងសិក្សា ដើម្បីបើកជើង ហោះហើរ ទៅ ខេត្តសៀមរាបផងដែរ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាបូវ៉ូ ពេញចិត្ត នឹង កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធានៃប្រទេសទាំង ពីរដែល មាន សន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឱ្យ ពង្រីក បន្ថែម។ លើស ពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នា ដោះស្រាយ ឧក្រិដ្ឋ កម្មឆ្លង ដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕

អត្ថបទដែលជាប់ទាក់ទង